_ លោក ស៊ិន ចក់ អភិបាលរងស្រុក លោក នេត សារ៉ាត់ អភិបាលរងស្រុក លោក ឈុំ ឈា អភិបាលរងស្រុក តាមការណែនាំរបស់លោក ភុន សម្ផស្ស អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក និងរដ្ឋបាលឃុំដែលនៅតាមបណ្ដោយផ្លូវជាតិលេខ១ ព្រមទាំងក្រុមយុវជន សិស្សានុសិស្ស រួមគ្នាសំអាតបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីព្រំប្រទល់ជាមួយស្រុកពាមរក៍ ដល់ស្រុកកំពង់ត្របែក ។ #ព្រះស្ដេច ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥
Month: April 2025
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ១៤៥ម៉ែត្រ ដែលជាមូលនិធិរដ្ឋបាលសង្កាត់តាកោ ក្នុងឆ្នាំ២០២៥
ព្រឹកនេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ១៤៥ម៉ែត្រ ដែលជាមូលនិធិរដ្ឋបាលសង្កាត់តាកោ ក្នុងឆ្នាំ២០២៥ នៅភូមិខ្នយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោកអភិបាលក្រុង បានធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា ចេះការពារសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។ ឆ្លៀតក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ ចុងបញ្ចប់ លោកអភិបាលក្រុង និងលោក រិន ថីង៉ុក នាយករងទីចាត់ការផែនការវិនិយោគខេត្ត បានចែករបស់អនុស្សាវរីយ៍ក្រម៉ាចំនួន៤០នាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង លោកចៅសង្កាត់តាកោ ក្រុមប្រឹក្សាសង្កាត់តាកោ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។ ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ឯកឧត្ដម ឃឹង សារ៉ាត់ អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់អគារ១ខ្នង មានទីចាត់ការ ២បន្ទប់ និងសាលប្រជុំ ១បន្ទប់
ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃឹង សារ៉ាត់ ប្រធានក្រុម ការងារចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ថេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្រ្ជៀច និងស្រុកកំចាយមារ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ១ខ្នង មានទីចាត់ការ ២បន្ទប់ និងសាលប្រជុំ ១បន្ទប់ (ចំណាយការសាងសង់អស់ចំនួន ៧៨,០០០ដុល្លា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ស ថេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្រ្ជៀច និងស្រុកកំចាយមារ និង លោកជំទាវ នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាអង្គប្រជុំ ស្ថិតនៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច។ ក្នុងពិធីនេះដែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្ដម ក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងទាំងបី មេឃុំទាំង៨ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ប្រជាការពារ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណចំនួន ៧៥៦ […]
ក្រសួងមុខងារសាធារណៈ លើកយកប្រធានបទការពង្រាយមន្ត្រី និងការជំរឿនមន្ត្រី មកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែមេសា
ក្រសួងមុខងារសាធារណៈ លើកយកប្រធានបទការពង្រាយមន្ត្រី និងការជំរឿនមន្ត្រី មកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែមេសា ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែរបស់ខ្លួនរៀងរាល់សប្តាហ៍ចុងក្រោយនៃខែនីមួយៗ។ ជាក់ស្តែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ។ តាមរយៈរបាយការណ៍វឌ្ឍនភាពការងារដែលរាយការណ៍ដោយ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការ បានបង្ហាញពីវឌ្ឍនភាពការងារជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅក្នុងខែមេសា ក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីការងារដែលសម្រេចបាន កិច្ចប្រជុំបានបង្ហាញឱ្យឃើញនូវទិសដៅការងារឆ្ពោះទៅមុខយ៉ាងច្រើន ទាំងការងារការគ្រប់គ្រងមន្ត្រី អភិវឌ្ឍសមត្ថភាពមន្រ្តី ស្ថាប័ន និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយគោរពយ៉ាងហ្មត់ចត់តាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា […]
ឯកឧត្តម ហេង សួរ៖ ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន គឺឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា
ឯកឧត្តម ហេង សួរ៖ ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន គឺឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។ ការគូសបញ្ជាក់នេះ នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» និង ពិធីប្រគល់ពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរីជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស […]
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតជូនលេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតជូនលេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Paul Grove លេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចការរដ្ឋ កិច្ចការប្រតិបត្តិការបរទេស និងកម្មវិធីពាក់ព័ន្ធនានា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកលេខាធិការនៃអនុគណៈកម្មាធិការបានធ្វើការពិភាក្សាផ្លាស់ប្ដូរទស្សនគតិជុំវិញស្ថានភាពសង្គម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនានា ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក នៅក្នុងបរិការណ៍សកលនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាម៉េរិក មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕
កម្ពុជា ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន
កម្ពុជា ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។ ប្រភពដដែលបន្តថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយប្រទេសជប៉ុន ។រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS […]
រដ្ឋាភិបាលអំពាវនាវអោយមានការចូលរួមធ្វើសកម្មភាពជាចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នៅបំណាច់ឆ្នាំ២០២៥នេះ
រដ្ឋាភិបាលអំពាវនាវអោយមានការចូលរួមធ្វើសកម្មភាពជាចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នៅបំណាច់ឆ្នាំ២០២៥នេះ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថាប្រទេសកម្ពុជា យើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត។ ជោគជ័យនេះបានបង្ហាញឡើងតាមរយះលទ្ធផលដែល បានបង្ហាញថា គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។ យ៉ាងណាក៏ដោយ នៅក្នុងសារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅថ្ងៃទី២៥មេសាឆ្នាំ២០២៥នេះក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ដោយបានបញ្ជាក់ថា យើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស។ សម្តេចបវរធិបតី […]
អបអរសាទរខួបលើកទី៤៥នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជារៀបចំកម្មវិធីដ៏ធំមួយនៅខេត្តតាកែវ
អបអរសាទរខួបលើកទី៤៥នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជារៀបចំកម្មវិធីដ៏ធំមួយនៅខេត្តតាកែវ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ(២០ មីនា ១៩៨០ – ២០ មីនា ២០២៥) ធនាគារជាតិនៃកម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះថ្ងៃពុធទី៣០ ខែមេសា ឆ្នាំ២០២៥ខាងមុខនៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវចាប់ពីម៉ោង ៨ ព្រឹក ដល់ ៧ ល្ងាចដែលប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី។ ធនាគារជាតិនៃកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា កម្មវិធីនេះក៏មានការប្តូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។ ទាក់ទងនឹងទិវាប្រាក់រៀល លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាធ្លាប់បានបញ្ជាក់ថា ប្រវត្តិប្រាក់រៀលបានឆ្លងកាត់នូវដំណាក់កាលជាច្រើន មុននឹងមានស្ថិរភាពល្អប្រសើរដូចបច្ចុប្បន្ននេះ។ ក្រោមអាណាព្យាបាលបារាំង លុយ “ស” (Piastre) ត្រូវបានបោះផ្សាយដោយធនាគារឥណ្ឌូចិននៅក្នុងឆ្នាំ១៨៧៥ សម្រាប់ចាយនៅក្នុងប្រទេសចំនួន៣ គឺកម្ពុជា ឡាវ […]
សភាឧស្សាកម្មថៃ ចុះហត្ថលេខាទិញដំឡូងមីចំនួន ៣០០,០០តោន និងពោតក្រហម ១០០,០០០តោនពីកម្ពុជាក្នុងមួយឆ្នាំ
សភាឧស្សាកម្មថៃ ចុះហត្ថលេខាទិញដំឡូងមីចំនួន ៣០០,០០តោន និងពោតក្រហម ១០០,០០០តោនពីកម្ពុជាក្នុងមួយឆ្នាំ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ MoINfO APP នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា ដោយមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងឧកញ៉ា ច្រាយ ស៊ុន ប្រធានសហព័ន្ធដំឡូងមី និងសហការី ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។ ក្នុងឱកាសនោះ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម […]