ព័ត៌មានជាតិ

សន្និបាតបូកសរុបផលិតផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំ ២០២៤-២០២៥

សន្និបាតបូកសរុបផលិតផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំ ២០២៤-២០២៥ ព្រៃវែង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុបផលិតផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំ ២០២៤-២០២៥ ក្រោមអធិបតីភាព លោក ជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ការងារឆ្នាំសិក្សា២០២៤-២០២៥ និងផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្ត នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសរំលេចថា ក្នុងនាមជាមន្ត្រីព័ត៌មាន សូមយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។ ពីពិធីខាងលើ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរមន្ទីរព័ត៌មានខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាននិងសាធារណមតិ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានតាមវិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានលើកឡើងថា ប្រជាពលរដ្ឋចំនួន២ឃុំ រួមមានឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីដីតំបន់២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានតាមវិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានលើកឡើងថា ប្រជាពលរដ្ឋចំនួន២ឃុំ រួមមានឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីដីតំបន់២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ជាកិច្ចចាប់ផ្តើម ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ៥០នាក់ ស្ថិតនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍សង្ខេបពីបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគសម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ ខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ជា ប្រមូលទិញ និងមានភាពយឺតយ៉ាវចំពោះការបេះមៀនប៉ៃលិនស្រស់ ពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង និងនៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង។ ដោយឡែក ម្ចាស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន […]

ព័ត៌មានជាតិ

ឯកឧត្តម នេត សាវឿន៖ ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ កើនឡើងលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត

ឯកឧត្តម នេត សាវឿន៖ ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ កើនឡើងលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ខណៈនៅឆ្នាំ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់។ ការថ្លែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ ធ្វើឡើង ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា សៀមរាប។ ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ រាជរដ្ឋាភិបាល យកចិត្តទុកកដាក់ពីស្ថានភាពជីវភាពរស់នៅ ការអាស្រ័យផលនិងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់៣

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ រាជរដ្ឋាភិបាល យកចិត្តទុកកដាក់ពីស្ថានភាពជីវភាពរស់នៅ ការអាស្រ័យផលនិងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់៣ ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាពរស់នៅ ក្រោយពេលប្រជាពលរដ្ឋធ្វើការបំលាស់ទី ការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់៣ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញ ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់ប្រជាពលរដ្ឋដែលបំលាស់ទីពីលំនៅឋានបណ្ដែតទឹក មករស់នៅលើដីគោក ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងក្នុងសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្រោមការមូលមតិគ្នារបស់គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ […]

ព័ត៌មានជាតិ

ប្រទេសម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ

ប្រទេសម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ MoINFO APP លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពងស្ពឺ និងមន្ត្រីការិយាល័យជំនាញ បានទទួលជួបប្រតិភូអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញមកសិក្សាសក្ដានុពលសម្រាប់ការអភិវឌ្ឍដំណាំកសិកម្ម និងកសិឧស្សាហកម្មនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលលោកប្រធានមន្ទីរបានស្វាគមន៍ប្រតិភូ និងជម្រាបជូនអំពីសក្តានុពលសំខាន់ៗក្នុងវិស័យកសិកម្មរបស់ខេត្ត រួមមានដំណាំស្រូវក្រអូបផ្ការំដួល ដំណាំស្វាយកែវរមៀត ដំណាំបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ និងដំណាំកសិឧស្សាហកម្ម។ ក្នុងជំនួបនោះ អ្នកវិនិយោគនៃប្រទេសម៉ាឡេស៊ី និងអូស្រ្តាលី បានរំពឹងរួចហើយថា ពួកគេនឹងធ្វើការដាំបន្លែ សរីរាង្គ ចិញ្ចឹមសត្វ និងដំណាំកសិឧស្សាហកម្មផ្សេងទៀត ដើម្បីនាំចេញទៅលក់នៅប្រទេសរបស់ពួកគេ និងពិភពលោក។ ទន្ទឹមនឹងនេះ លោក យឹម ណន បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ប្រទេសទាំងពីរខាងលើ បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះឱកាសការងារថ្មីៗបន្ថែមទៀត ដែលអាចស្រូបទាញយកកម្លាំងពលកម្មបានយ៉ាងច្រើននៅពេលអនាគត ស្របពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ MoINFO APP រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើក- ស្ទួយវប្បធម៌ជាតិ។ ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និង ការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ»នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស. ២០២៥ថា ទេសចរណ៍ត្រូវបានគេមើលឃើញថា […]

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម គាំទ្រនិងចូលរួមយ៉ាងសកម្ម អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួន ក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប

ក្រសួងពាណិជ្ជកម្ម គាំទ្រនិងចូលរួមយ៉ាងសកម្ម អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួន ក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួនក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ មានគណនេយ្យភាព ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ជាលទ្ធផលក្រសួង បានរៀបចំជារបាយការណ៍ និងការវិភាគឡើងវិញនូវមុខងារស្នូល មុខងាររង មុខងារគាំទ្រ […]

ព័ត៌មានជាតិ

សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ

សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង មានចំនួន២ទីតាំង៖ ១-អន្តរាគមន៍បូមទឹកពីបឹងខ្សាច់សរ ព្រែកថ្មីលើ ទន្លេតូច បញ្ចូលប្រឡាយ ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅឃុំរោងដំរី ស្រុកបាភ្នំ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង និងភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច បានចំនួន ២៧ហិកតា លើ ៥៣៨ហិកតា នៅសល់ ៣៦៥ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៤គ្រឿង ។ ២-អន្តរាគមន៍បូមទឹកជួយសង្រ្គោះស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះទឹកចំនួន ៨៨៩១ហិចតា ដល់ស្រុកចំនួន៣ គឺស្រុកស្វាយអន្ទរមាន៤ឃុំ ស្រុកកំចាយមារមាន៤ឃុំ និងស្រុកមេសាងមាន៨ឃុំ ក្នុងខេត្តព្រៃវែង ដោយប្រើប្រាស់ស្ថានីយបូមទឹកទី១ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ១ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានប្រភពទឹកទន្លេតូច ។ មុនចាប់ដំណើរបូម នាយកដ្ឋានធារាសាស្ត្រ កសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមបាននាំគ្រឿងចក្រមកទប់ភ្លឺព្រែកវ៉ៃគោ ដែលទឹកហូរដាច់នៅរដូវវស្សាប្រវែង ១០០ម ដើម្បីកុំឱ្យទឹកហូរចូលបឹងក្រពិត និងរុញទឹកឱ្យដល់ទិសដៅដែលត្រូវការទឹកក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម […]