ព័ត៌មានជាតិ

វស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង២ពាន់ ទៀតជូននគរបាលរាជធានី ខេត្ត

វស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង២ពាន់ ទៀតជូននគរបាលរាជធានី ខេត្ត
ចេញផ្សាយ ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ទាំងថ្ងៃ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន២.៦០០អាវ ក្នុងនោះស្នងការរាជធានីទទួលបាន ២០០អាវ និងខេត្តនីមួយៗទទួលបាន ១០០អាវ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ឱ្យដឹងថាមកដល់ពេលនេះ អាវភ្លៀងដែលឯកឧត្តមអភិសន្តិបណ្ឌិតសម្រេចផ្ដល់ជូននោះ បានប្រគល់ដល់ស្នងការដ្ឋាននគរបាលរាជធានី និងខេត្តទាំងអស់រួចរាល់ហើយ។ លោកបណ្ឌិតបានបន្ថែមថាមុខសញ្ញាមន្ត្រីត្រូវទទួលអាវភ្លៀង គឺមន្ត្រីអនុវត្តតួនាទីភារកិច្ចនៅខាងក្រៅក្នុងអំឡុងរដូវភ្លៀងនេះ។

កាលពីដើមរដូវវស្សាឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ធ្លាប់ផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១៦.៣៥០ អាវរួចមកហើយ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការខិតខំបំពេញតួនាទីរបស់មន្ត្រីនគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *