ព័ត៌មានជាតិ

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី លើកទី១ នឹងប្រព្រឹត្តិទៅក្រោមរូបភាពឯកភាព សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី លើកទី១ នឹងប្រព្រឹត្តិទៅក្រោមរូបភាពឯកភាព សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ គណៈកម្មាការចំពោះកិច្ច បានបើកកិច្ចប្រជុំលើកទី៣ របស់ខ្លួន ដើម្បីរិះរកវិធីសាស្ត្រក្នុងការរៀបចំការប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចធិបតី លើកទី១ ធ្វើយ៉ាងណាឱ្យកាន់តែអធិកអធម និងមានភាពទាក់ទាញខ្លាំង ក្រោមរូបភាពឯកភាព សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ។ កិច្ចប្រជុំនេះ ក្រោមអធិបតីយភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការចំពោះកិច្ច កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ព័ត៌មានជាតិ

បណ្ឌិតគិន ភា អំពាវនាវដល់ខ្មែរក្រៅប្រទេសចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិ

បណ្ឌិតគិន ភា អំពាវនាវដល់ខ្មែរក្រៅប្រទេសចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិ ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតាំងខ្លួនជាអ្នកស្នេហាជាតិសូមចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិពិតប្រាកដ។ លោកបណ្ឌិតបានលើកឡើងថា អ្នកដែលតាំងខ្លួនជាអ្នកស្រលាញ់ជាតិពិតប្រាកដ ត្រូវតែជួយជាតិ តាមរយៈមធ្យោបាយសមស្របណាមួយ បើមិនបានចូលរួមជាទឹកប្រាក់ទេ យ៉ាងហោចណាស់ក៏ចូលរួមជាទឹកចិត្ត ក្នុងការសាទរ មិនគួរធ្វើជាចរន្តទប់ស្កាត់ ឬធ្វើឱ្យខូចផែនការដ៏ល្អរបស់រដ្ឋាភិបាលនោះទេ។ លោកថ្លែងថា៖«បើបងប្អូនពិតជាស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់ព្រំដែនយើងមែន សូមឱ្យចូលរួមចំណែកតិចក្តីច្រើនក្តី ជាកម្លាំងចិត្ត ជាផ្នែកស្មារតីផង ជាទឹកប្រាក់ផង រាជរដ្ឋាភិបាលអត់បានបង្ខំបងប្អូនទេ ហើយកុំគិតថាជាការជញ្ជក់ឈាមប្រជាពលរដ្ឋ មិនមែនជាការជញ្ជក់ទេ»។ លោកបណ្ឌិត បានអំពាវនាវដល់អ្នកដែលតាំងខ្លួនជាអ្នកស្នេហាជាតិបានតែសម្តី ប៉ុន្តែសកម្មភាពពិតបែរជារិះគន់បន្តុះបង្អាប់ការចូលរួមអភិវឌ្ឍប្រទេសនោះ គួរឈ្វេងយល់ឱ្យបានច្បាស់ពីគោលបំណងពិតរបស់រាជរដ្ឋភិបាល ដែលមិនត្រឹមតែការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើវិស័យកសិកម្ម ដឹកជញ្ជូន វិស័យទេសចរណ៍ បង្កើតជាភូមិករស់រវើកសម្រាប់ពលរដ្ឋនៅតាមបណ្តោយព្រំដែន។ លោកថ្លែងថា៖«បងប្អូនដែលមិនទាន់មានជំនឿ ឬទំនុកចិត្តលើការបង្កើតមូលនិធិហ្នឹងគឺ សុំឱ្យគាត់ពិចារណាឡើងវិញ ហើយមូលនិធិនេះគឺមិនមែនជាការបង្ខិតបង្ខំ ជាការដាក់កាតព្វកិច្ច ឬដាក់កំណត់អីទេ […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។ ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង

ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រៃវែង៖ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព៏ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វេងយល់អំពីបញ្ហា សំណូបពរ មន្ត្រីរាជការ និងនីតិវិធីពាក់ព័ន្ធនឹងការងារដែលមន្ទីរព័ត៌មានខេត្តព្រៃវែងអនុវត្តកន្លងមក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។ ក្រោយអំពីលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន បានរាយការណ៍អំពីសកម្មភាពការងារដែលមន្ទីរបានអនុវត្តកន្លងមក ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានព្រៃវែងទាំងអស់តាមផ្នែកជំនាញនីមួយៗ ក៏ដូចជាក្នុងការចុះយកព័ត៌មានតាមថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក យកមកផ្សព្វផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងតាមគេហទំព័រព័ត៌មានផ្សេងៗក្នុងខេត្ត ដើម្បីបង្ហាញដល់មហាជនបានឃើញ និងទស្សនាអំពីរភាពរីកចម្រើនរបស់ខេត្ត។ ឯកឧត្ដម បានលើកឡើងអំពីសភាពការថ្មីៗដែលកើតមានឡើងក្នុងប្រទេកម្ពុជា អំពីសកម្មភាពក្រុមអគតិជ្រុលនិយមក្រៅប្រទេសមួយចំនួនតូចដែលមានចេតនា ចង់បង្កភាពចលាចលក្នុងប្រទេស […]

ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តចេញលិខិតថ្លែងអំណរគុណ ជូនចំពោះសប្បុរសជន ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តចេញលិខិតថ្លែងអំណរគុណ ជូនចំពោះសប្បុរសជន ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយទឹកចិត្តដ៏ថ្លាថ្លៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនពរដល់សប្បុរសជននានា បានជួបប្រទះតែពុទ្ធពរ ទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើង។ ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណ របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះសប្បុរសជន៖

ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន មានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស

អភិបាលខេត្តព្រះវិហារ ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន មានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ត្រូវបានចូលរួមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផ្សេងៗទៀត របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើន។ ឯកឧត្តម គីម រិទ្ធី បានថ្លែងដូចនេះ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់អង្គការសម្រេចសុបិន្តកុមារ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរឃុំមរកត ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគររកប្រភពថវិកានានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះ កសាង និងអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏ថ្លែងនូវការអរគុណយ៉ាងជ្រៀលជ្រៅដល់លោក ម៉ាក […]

ព័ត៌មានជាតិ

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ វិនិយោគិនក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានជាង៥ម៉ឺន និងមានគណនីជួញដូរសរុបចំនួន ៥៣,៧១២

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ វិនិយោគិនក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានជាង៥ម៉ឺន និងមានគណនីជួញដូរសរុបចំនួន ៥៣,៧១២ ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបញ្ជាក់ថា មកទល់បច្ចុប្បន្នមានភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA)ចំនួន០៧, ភ្នាក់ងារបញ្ចិកាមូលបត្រ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ (RTP) ចំនួន០៣ និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)ចំនួន១។ ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយដល់ “អ្នកចូលរួមក្នុងទីផ្សារមូលបតប្រចាំឆ្នាំ២០២៤” នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ ឯកឧត្តម អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនបោះផ្សាយទាំងនោះ បានប្រមូលទុនពីទីផ្សារចំនួនប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងតាមការសង្កេតលើលំហូរសាច់ប្រាក់ជួញដូរ មានសរុបជាង ៥០ លានដុល្លារអាមេរិក ព្រមទាំងទំហំជួញដូរមានសរុបប្រហែល ៣២ លានភាគហ៊ុន ក្រោមការជួញដូរជាមធ្យមប្រចាំថ្ងៃប្រហែល ១៣០,០០០ ភាគហ៊ុន […]

ព័ត៌មានជាតិ

ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ

ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ រយៈពេលប្រមាណ១ខែកន្លងមកនេះ ក្រុមប្រឆាំងបានរំលេចឡើង នូវព័ត៌មានប្រឌិតថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលហៅកាត់ថា CLV បានធ្វើអោយខ្មែរខាតបង់ដី៤ខេត្តទៅវៀតណាម។ សកម្មភាពក្រុមប្រឆាំងបានព្យាយាមញុះញង់ឱ្យពលរដ្ឋអោយចូលរួមធ្វើបាតុកម្មទាមទារអោយរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនេះ ក្រុមនេះបានស្វែងរកគ្រប់មធ្យោបាយបង្កអោយប្រជាពលរដ្ឋនៅក្នុងស្រុក និងនៅក្រៅប្រទេស អោយផ្ទុះកំហឹងចូលរួមសកម្មភាពដុតសេដ្ឋកិច្ចខ្មែរអោយដាំក្បាលចុះ។ នៅទីបំផុតគម្រោងបាតុកម្មថ្ងៃទី១៨សីហា របស់ក្រុមនេះ ត្រូវបានបរាជ័យ ។ ផ្ទុយទៅវិញចលនាលាបពណ៌អោយកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍នៅភូមិភាគឦសាននេះ វាបានក្លាយទៅជាការបង្កើតឱកាសមួយទៅវិញ ដើម្បីអោយប្រជាពលរដ្ឋមានលទ្ធភាពបង្ហាញអំពីមនសិការស្នេហាជាតិ ស្នេហាទឹកដីហើយអាចបង្ហាញឆន្ទះចូលរួមចំណែកកសាងនិងការពារព្រំដែនជាមួយរាជរដ្ឋាភិបាល។ មនសិការរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈ មិនជឿការញុះញ៉ុង អូសទាញរបស់ក្រុមប្រឆាំងអោយចូលរួមធ្វើបាតុកម្ម ធ្វើបដិវត្តន៍ពណ៌ ក្នុងរូបភាពដុតបំផ្លាញសេដ្ឋកិច្ចជាតិ និងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីសំឡេងឆ្នោតប្រជាពលរដ្ឋ ។ ឆន្ទះរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈចលនាផុលផុសចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ឆ្លើយតបចំពោះការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល។ យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់រសៀលថ្ងៃទី២៩សីហា មានចំនួនមនុស្សដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិមានជិត ២០ម៉ឺននាក់ មានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ ជាមួយនឹងទឹកប្រាក់សរុបជាង ១១លានដុល្លារ ។ ទឹកចិត្តរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងដែលក្នុងនោះរួមមានចំនួនទឹកប្រាក់បរិច្ចាគមានទំហំចាប់ពី១ពាន់រៀល, […]

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ

កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ — ប្រមុខការទូតកម្ពុជា-ហ្វីលីពីន បានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម ហើយភាគីទាំងពីរបានពិភាក្សាផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេ […]

ព័ត៌មានជាតិ

ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានប្រតិភូ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍សុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានអញ្ជើញបំពេញបេសកកម្ម នៅខេត្តព្រៃវែង

ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានប្រតិភូ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍សុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានអញ្ជើញបំពេញបេសកកម្ម ដើម្បីចុះសិក្សាឈ្វេងយល់ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្ត របស់រដ្ឋបាលខេត្ត ព្រៃវែង:ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានប្រតិភូ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍សុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ […]