ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
Month: June 2025
ឯកឧត្ដម ម៉ែន សាម៉ន ជម្រុញដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តព្រៃវែង ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល
ឯកឧត្ដម ម៉ែន សាម៉ន ជម្រុញដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តព្រៃវែង ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល ព្រៃវែង៖ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងឆមាសទី១ ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្ត ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាលដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ជម្រុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹង យុគ្គសម័យឌីជីថលស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍រីកចម្រើនលើបច្ចេកវិទ្យាថ្មីៗជាច្រើននៅលើពិភពលោកដែលកំពុងតែវិវឌ្ឍន៍ ជាបន្តបន្ទាប់នេះ។ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីទាំងអស់ និងក្រុមការងារព័ត៌មាន និងសាធារណៈមតិ ដែលបានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនទទួលបាននូវលទ្ធផលល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តម ក៏បានបញ្ជាក់ថា កាលពីមុនមន្ទីរព័ត៌មានមិនសូវមានអ្នកស្គាល់នោះទេ តែបច្ចុប្បន្ន មន្ទីរព័ត៌មានត្រូវបានគេទទួលស្គាល់តាមរយៈការខិតខំប្រឹងប្រែងផលិតព័ត៌មាន នៅតាមបណ្ដា ក្រុង ស្រុក ឃុំ សង្កាត់ លើគ្រប់វិស័យទាំងអស់ដើម្បីបង្ហាញឲ្យសាធារណជនបានឃើញ […]
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង»
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥— ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» និងធ្វើបាឋកថាស្តីពី «ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈ» នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមចំនួន ១៤១នាក់ មកពីអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងបណ្តាអង្គភាពមិនចំណុះក្របខណ្ឌក្រសួង ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន និងសោតទស្សន៍។ រូបភាព៖ ខឹម សុវណ្ណារ៉ា
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង»
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ចេញផ្សាយ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» និងធ្វើបាឋកថាស្តីពី «ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈ» នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមចំនួន ១៤១នាក់ មកពីអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងបណ្តាអង្គភាពមិនចំណុះក្របខណ្ឌក្រសួង ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន និងសោតទស្សន៍។
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ចេញផ្សាយ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ព្រឹកថ្ងៃចន្ទទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៦ លោកស្រីប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលខុសភាពក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ ដោយផ្តោតសំខាន់លើការបង្កើនចំណេះដឹង សមត្ថភាព បទពិសោធន៍គ្រូពេទ្យប្រកបដោយគុណធម៌ សីលធម៌ និងវិជ្ជាជីវ:ចំពោះសុខភាព ចំណេះ ជំនាញ ក្នុងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ព្រោះវិស័យសុខាភិបាលបានដើតួនាទីសំខាន់ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការផ្តល់សេវាសុខាភិបាលជារឿងមួយសំខាន់ក្នុងការចូលរួមចំណែកថែទាំសុខមាលភាពជូនប្រជាពលរដ្ឋឪ្យកាន់តែល្អបន្ថែមទៀត រដ្ឋបាលខេត្ត មានគោលបំណងជំរុញការពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ក៏ដូចជាមណ្ឌលសុខភាពក្នុងក្របខណ្ឌរដ្ឋបាលខេត្តព្រះសីហនុ ហើយការអភិវឌ្ឍសមត្ថភាពមន្រ្តី […]
មានក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី
មានក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី ចេញផ្សាយ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥ MoINFO APP យោងតាមបណ្តាញសង្គមការងារផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះថា មានពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី តាមរយៈ៖ ១.ការផុសដោយធ្វើជារូបភាព ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក ២.កាត់តរូបគណនីរបស់សម្តេចបវធិបតី ដោយសរសេរសារក្លែងក្លាយ ភ្ជាប់នឹងរូបភាព តែចំនុចដែលខុស គឺគ្មានបញ្ចេញម៉ោង បើផុសចេញពីផេកពិត គឺនឹងមានការបង្ហាញម៉ោង ឬថ្ងៃផុស (ដូចជូនភ្ជាប់ក្នុងរូបភាព) និង៣. ការផុសចេញពីផេកផ្លូវការ គឺតែងមានតំណភ្ជាប់ទាំងអស់ (Link) មានន័យថាគ្រប់ផុស គឺតែងមាន Link មួយជានិច្ច។ ប្រភពដដែល បានបញ្ជាក់ថា ផេកផ្លូវការរបស់សម្តេចបវធិបតី ដែលមានអ្នកតាមដាន ១,៨លាននាក់ ដែលមានមានតំណភ្ជាប់ដូចខាងក្រោម៖ […]
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្ញើសារជូនជនរួមជាតិ និងពលរដ្ឋថៃ ពាក់ព័ន្ធនឹងការស្នើរបស់ភាគីថៃនៅខេត្តស្រះកែវ ឱ្យមានការបើកព្រំដែន
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្ញើសារជូនជនរួមជាតិ និងពលរដ្ឋថៃ ពាក់ព័ន្ធនឹងការស្នើរបស់ភាគីថៃនៅខេត្តស្រះកែវ ឱ្យមានការបើកព្រំដែន ចេញផ្សាយ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះថា «ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី […]
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ចេញផ្សាយ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥ MoINFO APP អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ការជូនដំណឹងនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៩ វត្ត ក្នុងស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៩ វត្ត ក្នុងស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង ព្រៃវែង៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៩វត្ត ក្នុងស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែងដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម និងបុព្វការីជន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ដែលប្រារព្ធទៅនៅសាលាខេត្តព្រៃវែង។ ពិធីនេះដែលក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានក្រុមប្រឹក្សា អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។ […]