ព័ត៌មានជាតិ

អនុសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន១៧ ដើម្បីជំរុញល្បឿនការងារ និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍

អនុសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន១៧ ដើម្បីជំរុញល្បឿនការងារ និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍ ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន១៧ ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និង ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍។ អនុសាសន៍សំខាន់ៗទាំង១៧នេះ រួមមាន៖ ទី១. ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក និងបានដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព», ទី២. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការសកម្មភាពពិពិធកម្មកម្មវិធី, […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ អញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ ដើម្បីឱ្យក្លាយជាស្ថាប័នមួយកាន់តែមានសមត្ថភាពទទួលខុសត្រូវលើការងារស្ថិតិរបស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព ។

សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ អញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ ដើម្បីឱ្យក្លាយជាស្ថាប័នមួយកាន់តែមានសមត្ថភាពទទួលខុសត្រូវលើការងារស្ថិតិរបស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៨ កុម្ភៈ ២០២៥ 📱 App iOS 📱 App Android 👉 Facebook 👉 Telegram 👉 YouTube 👉 TikTok 👉 Twitter 👉 Instagram 👉 LinkedIn 👉 Website

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចលនាភូមិ១ផលិតផល១ នៅតែមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចលនាភូមិ១ផលិតផល១ នៅតែមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចាត់ទុកថា ចលនាភូមិ១ផលិតផល១ នៅតែមានតួនាទីសំខាន់និងកាន់តែមានលក្ខណៈសមស្រប ក្នុង របៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា ទស្សនាទានភូមិមួយផលិតផលមួយ បានកើតមានក្នុងសង្គមខ្មែរ តាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែង ភូមិ ឃុំមួយចំនួនបានដាក់ឈ្មោះទៅតាមឈ្មោះ ផលិតផលសក្តានុពលក្នុងតំបន់ ដូចជា ឃុំឈើទាល សង្កាត់ដើមមៀន ស្រុកក្រូចឆ្មារ ជាដើម គ្រាន់តែយើងនៅមិនទាន់បានពង្រីកសកម្មភាពនោះឱ្យមានលក្ខណៈទូលំទូលាយ នៅឡើយ។ ឈរលើស្មារតីអភិវឌ្ឍន៍ទស្សនាទាននេះឱ្យបានទូលំទូលាយ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាជំរុញនិងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាជំរុញនិងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យរួមគ្នាជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់ តែមានភាពខ្លាំងក្លាថែមទៀត ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច តាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក និងការពង្រឹងភាពជាម្ចាស់ នៃសហគមន៍។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ បានមានប្រសាសន៍ថា តួនាទីមិនអាចខ្វះបានរបស់គណៈកម្មាធិ ការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបន្តដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាសម្រេច ឱ្យបាននូវចក្ខុវិស័យ គោលនយោបាយជាតិ ជំរុញចលនាភូមិមួយផលិតផលមួយដែលបានដាក់ចេញ សំដៅរួមចំណែក ប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍ មានមុខមាត់ជាសង្គមស៊ីវិល័យប្រកបដោយមោទនភាព […]

ព័ត៌មានជាតិ

ប្រមុខការពារជាតិឥណ្ឌូនេស៊ី ថានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា ដើម្បីបង្កើនធនធានមនុស្សបន្ថែម

ប្រមុខការពារជាតិឥណ្ឌូនេស៊ី ថានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា ដើម្បីបង្កើនធនធានមនុស្សបន្ថែម ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរនាពេលកន្លងមក ជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ទំនាក់ទំនងរវាងកងទ័ពទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ហើយឥណ្ឌូនេស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។ មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរសាទរចំពោះឯកឧត្តម Sjafrie Sjamsoeddin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម និងការចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីលក់ផលិតផល ឬទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។

ក្រសួងព័ត៌មាន ណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីលក់ផលិតផល ឬទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។

ព័ត៌មានជាតិ

និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិជូនក្រុមហ៊ុន មេគង្គ ស្ទ្រេធីជីក អ៊ែសេត មេនេចម៉ិន ឯ.ក

និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិជូនក្រុមហ៊ុន មេគង្គ ស្ទ្រេធីជីក អ៊ែសេត មេនេចម៉ិន ឯ.ក

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ការទទួលខុសត្រូវ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ការទទួលខុសត្រូវ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ​និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។ ឯកឧត្តម រដ្ឋមន្ត្រី​ បានបញ្ជាក់ថា ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួននេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។ សូមបញ្ជាក់ជូនថា ការចេញសាររបស់របស់ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើង ក្រោយពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម […]

ព័ត៌មានជាតិ

ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា

ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ ជាការឆ្លើយតប, […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញទិសដៅ ៦ចំណុចធំៗ ដើម្បីពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញទិសដៅ ៦ចំណុចធំៗ ដើម្បីពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត បានដាក់ចេញទិសដៅចំនួន ៦ចំណុចធំៗ ដល់អនុគណៈកម្មការទាំង៦ យកទៅអនុវត្តបន្ត ដើម្បីពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញបទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងពិនិត្យវឌ្ឍនភាព ការអនុវត្តស្មារតីលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី១៤ ខែមិថុនា […]