ការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង ……………… នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងលោកជំទាវ ចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៥ នៅបរិវេណមុខសាលាខេត្តព្រៃវែង។ កម្មវិធីរត់ចម្ងាយ ៥គីឡូម៉ែត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយ តាមរយៈការជួបជុំគ្នាផង ជាការចូលរួមលើកស្ទួយវិស័យកីឡាជាតិផង និងដើម្បីបង្កើនសុខុមាភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
ព័ត៌មានសិល្បះនិងកីឡា
ពិធីបិទការប្រកួតកីឡាវាយសី អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦
ពិធីបិទការប្រកួតកីឡាវាយសី អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦ ………………. ព្រៃវែង ៖ ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមជាអធិបតីពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦ និងដណ្តើមពានរង្វាន់ ៧មករា លើកទី២៤ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង
ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង ……………… នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៥ នៅបរិវេណមុខសាលាខេត្តព្រៃវែង។ កម្មវិធីរត់ចម្ងាយ ៥គីឡូម៉ែត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយ តាមរយៈការជួបជុំគ្នាផង ជាការចូលរួមលើកស្ទួយវិស័យកីឡាជាតិផង និងដើម្បីបង្កើនសុខុមាភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ក្រុមកីឡាករបាល់ទះបុរស ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥
ក្រុមកីឡាករបាល់ទះបុរស ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥ ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមកីឡាករបាល់ទះ រដ្ឋបាលស្រុកពាមជរ ដោយទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣សិតទល់ និង ០ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥ ។ ការប្រកួតនេះធ្វើឡើងនៅ កីឡដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕