ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាអន្តរស្ថាប័នពាក់ព័ន្ធនឹងប្រភេទសញ្ញាបណ្ណថ្មី
ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦
នារសៀល ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិភាក្សា និងពិនិត្យលើការស្នើសុំរបស់ធនាគារអេស៊ីលីដា ភីអ៊ិលស៊ី ម.ក ពាក់ព័ន្ធនឹងប្រភេទសញ្ញាបណ្ណថ្មី។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីតំណាងនៃធនាគារជាតិនៃកម្ពុជា និយ័តករគណនេយ្យនិងសវនកម្ម ធនាគារអេស៊ីលីដា ភីអ៊ិលស៊ី ម.ក និងក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា)ម.ក។ ជាលទ្ធផល កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។