ប្រជាពលរដ្ឋពលករដែលមកពីប្រទេសថៃ ប្រមាណជាង ៥៤០ នាក់ បានមកដាក់ពាក្យ ធ្វើការងារនៅក្នុង ឱកាសវេទិការការងារដែលធ្វើឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកកំចាយមារ
ប្រជាពលរដ្ឋពលករដែលមកពីប្រទេសថៃ ប្រមាណជាង ៥៤០ នាក់ បានមកដាក់ពាក្យ ធ្វើការងារនៅក្នុង ឱកាសវេទិការការងារដែលធ្វើឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកកំចាយមារ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ ពលករដែលមកពីប្រទេសថៃប្រមាណជាង ៥៤០ នាក់ បានមកដាក់ពាក្យធ្វើការងារនៅក្នុងឱកាសវេទិកាការងារដែលធ្វើឡើងដោយរដ្ឋបាលស្រុកកំចាយមារ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលពី ថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៥ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺនកន្លែង។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានមានប្រសាសន៍លើកឡើងថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ។ […]