ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ចុះសួរសុខទុក្ខកម្លាំងឈរជើងនៅតាមព្រំដែនខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីចប់ពិធីសួរសុខទុក្ខកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងកម្លាំងកងវិស្វកម្ម ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃ បាននាំយក ថវិកា ៤,៦០០,០០០រៀល និងសម្ភារៈមួយចំនួនរួមមាន មី២៤កេស សាច់ផាត់៣០គីឡូ ជូនដល់វរះសេនាតូចនគរបាលការពារព្រំដែនដែនគោកលេខ១០៥ ដើម្បីលើកទឹកចិត្តដល់កម្លាំងដែលឈរជើងនៅតាមព្រំដែន ខេត្តព្រះវិហារ។
ព័ត៌មានសន្តិសុខសង្គម
ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ព
ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះសម្តេចធិបតី បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ សម្តេចធិបតីសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ សម្តេច សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។ After returning from overseas […]
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រៃវែង ៖ ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនៅសេវាសាធារណ: និង រក្សាឱ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រឱ្យមានច្បាប់ដាក់ជនណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា «ភេរវករ» ដើម្បីការពារមរតកសន្តិភាព ដែលកម្ពុជារកបានដោយលំបាក
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រឱ្យមានច្បាប់ដាក់ជនណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា «ភេរវករ» ដើម្បីការពារមរតកសន្តិភាព ដែលកម្ពុជារកបានដោយលំបាក (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រកាសថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន គាំទ្រពេញទំហឹង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការកសាងឲ្យមានច្បាប់ដើម្បីកំណត់ជនណា ឬក្រុមណាដែលបង្កើតចលនាជ្រុលនិយម បង្កអសន្តិសុខ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជា «ភេរវករ» ហើយត្រូវតែនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ ការប្រកាសគាំទ្របែបនេះរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅបន្តអនុវត្តការងារឆ្នាំ២០២៥ របស់កងទ័ពជើងអាកាស នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស (ពោធិ៍ចិនតុង)។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជិត៣០ឆ្នាំ ដែលបង្កវិនាសកម្មខ្ទេចខ្ទាំ ទម្រាំស្វែងរកបានមកវិញនូវសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចេញសេចក្តីបំភ្លឺ
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព
កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាអ្វីដែលបំផ្លាញសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីអ្នកការទូតកំពូលរបស់រុស្ស៊ីបាននិយាយបរិហារលើសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ជាប្រភពធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុង «ធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែធ្ងន់ធ្ងរឡើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹង «សកម្មភាពនៃការបង្កហេតុ» របស់ពួកគេ ដោយសំដៅលើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លោក ឡាវរ៉ូវ បាននិយាយថា នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះសមយុទ្ធរួមគ្នា ដោយលោកបានបន្ថែមថា ស្ថានភាពកាន់តែអាក្រក់ទៅៗដល់ចំណុចនៃ «ដំណាក់កាលក្តៅ»។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបានបដិសេធចំពោះការអះអាងរបស់លោក ឡាវរ៉ូវ។ អ្នកនាំពាក្យក្រសួង លោក លីម ស៊ូស៊ុក (Lim Soo-suk) បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា «ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង និងការញុះញង់ក្នុងការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ គឺជាអ្វីដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់» […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤
ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំធំ «A»សាលាខេត្តព្រៃវែង ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត លោកស្រីអនុប្រធានមន្ទីរជុំវិញខេត្ត លោកស្រីអភិបាលរងស្រុកទាំង១៣ ប្រធាន គ.ក.ស.ក ក្រុង ស្រុកទាំង១៣ បណ្ដាអង្គការពាក់ព័ន្ធ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី លោកស្រីមេឃុំ និងនារីឃុំ សរុបទាំងអស់ប្រមាណជាង២០០រូប
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕