ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការនៃក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការនៃក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ធនាគារជាតិ នៃកម្ពុជា បង្ហាញថា ឥណទានផ្តល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យបង្ហាញពីកំណើនល្អប្រសើរ

ធនាគារជាតិ នៃកម្ពុជា បង្ហាញថា ឥណទានផ្តល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យបង្ហាញពីកំណើនល្អប្រសើរ ចេញផ្សាយ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ បានឱ្យដឹងថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ តាមទិន្នន័យ បានបង្ហាញថា វិស័យសំណង់ទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ២៩.១១៩ ប៊ីលានរៀល ដែលមានកំណើនគួរគត់សម្គាល់រហូតដល់ ៣៣,៣ ភាគរយ ខណៈវិស័យអចលនទ្រព្យ មានទំហំប្រាក់កម្ចី ២៤.៨៦៣ ប៊ីលានរៀល កើន […]

ព័ត៌មានជាតិ

ព្រឹត្តិការណ៌ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខិតជិតមកដល់ហើយ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព»

ព្រឹត្តិការណ៌ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខិតជិតមកដល់ហើយ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» ចេញផ្សាយ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ព្រឹត្តិការណ៌ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានមរតកតេជោ។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងឆ្លុះបញ្ចាំងពី ជីវិតក្នុងសុខសន្តិភាព តាមរយៈសន្ទុះនៃការគាំទ្រក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងរំឭកអនុស្សាវរីយ៍ កាលពីប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧបនាយករដ្ឋមន្ត្រីជាច្រើនទៀត នឹងក្លាយជាកីឡាករបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP កណ្ដាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅទីលានវាយកូនហ្គោល ឈុន អូន ហ្គល រីស៊ត (Chhun On Golf Resort) ស្ថិតនៅឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ […]

ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥

មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កិច្ចប្រជុំបូកសរុបផលិតផលការងារឆ្នាំ ២០២៤ នេះផងដែរ ក៏មានបទអន្តរាគមន៍ របស់ការិយាល័យទាំងប្រាំរបស់មន្ទីរព័ត៌មាន រួមនិងក្រុមការងារសារព័ត៌មាន និងសាធារៈមតិដែលទើបនឹងបង្កើតថ្មី ក្នុងនោះការិយាល័យព័ត៌មាន និងសោតទស្សន៍ បានធ្វើការងារយ៉ាងសកម្មក្នុងការចុះយកសង់នៅទិន្នន័យពីប៉ាណូ អាហ្វីស និងបន្តអាជ្ញាប័ណ្ណ ដល់សារព័ត៌មាននៅក្នុងខេត្ត ក៏ដូចជាបន្តរអាជ្ញាប័ណ្ណ ដល់ម្ចាស់សាសហគ្រាសដែលប្រកបអាជីវកម្មរបស់ខ្លួន។ មួយវិញទៀតនោះការិយាល័យវិទ្យុ FM 97.30 Mhz ក៏បានធ្វើការងារយ៉ាងសកម្មជាប្រចាំដោយបានផ្សព្វផ្សាយនូវសំឡេងតាមរយៈរលកធាតុអាកាសទៅដល់ប្រជាពលរដ្ឋមហាជនក្នុងខេត្តព្រៃវែង ឲ្យបានជ្រួលជ្រាបព័ត៌មានថ្មីៗព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្តព្រៃវែងបានទាន់ពេលវេលា ទាំងថ្នាដាក់ខេត្ត មន្ទីរអង្គភាពផ្សេងៗ អ្វីដែលកាន់តែពិសេសនោះគឺបានធ្វើកម្មវិធីសន្ទនាមតិជាមួយនឹងរដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាព ឃុំ សង្កាត់ […]

ព័ត៌មានជាតិ

សហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» គ្រោងនឹងទទួលបានគម្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ក្នុងទំហំប្រមាណជិត២០ម៉ឺនដុល្លារ

សហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» គ្រោងនឹងទទួលបានគម្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ក្នុងទំហំប្រមាណជិត២០ម៉ឺនដុល្លារ ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រសួងកសិកម្ម គ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង ៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ តាមរយៈបណ្តាញសង្គម ឯកឧត្តម បានបន្ថែថា ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត២០ម៉ឺនដុល្លារ តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ។ ការរៀបចំគនិតផ្តួចផ្តើមនេះគឺជាអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប៕

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៖ មិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទាន រៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤នោះទេ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៖ មិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទាន រៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤នោះទេ

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ ភាសាបរទេសគ្រាន់តែជាភាសាបន្ទាប់បន្សំប៉ុណ្ណោះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ ភាសាបរទេសគ្រាន់តែជាភាសាបន្ទាប់បន្សំប៉ុណ្ណោះ ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឆ្លើយតបទៅនឹងជនមួយចំនួនដែលបានចោទប្រកាន់ក្រសួងអប់រំ យុវជន និងកីឡាថា មានគម្រោងដាក់បញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពុំមែនជាការពិតនោះទេ។ ក្នុងងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា ក្រសួងអប់រំខិតខំពង្រឹងភាសាខ្មែរតាំងពីថ្នាក់បឋមរៀងមក មិនអាចយកភាសាដទៃណាមកជំនួសបានឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«មិននៅៗទៅស្រែកថា ក្រសួងអប់រំដាក់បញ្ចូលភាសាបរទេស ភាសាវៀតណាមចូលទៅក្នុងប្រព័ន្ធគេថា ជាភាសាជាតិអត់មានទេ ខ្ញុំសូមបញ្ជាក់ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេសភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា ភាសាផ្សេងបរទេស អាម៉េរិក ភាសាអង់គ្លេស ភាសាជប៉ុន ភាសាស្អី ជាភាសារៀនបន្ទាប់បន្សំ តែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិ […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ដ៏រាបណា គណបក្សប្រជាជនកម្ពុជានៅតែដឹកនាំរាជរដ្ឋាភិបាល ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ ហើយគ្មានបំណងណាមួយដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់និន្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃមុនមិននៅៗ ស្រែកថាក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលភាសាវៀតណាមក្នុងប្រព័ន្ធជាភាសាជាតិ អត់មានទេ។ ខ្ញុំសូមបញ្ជាក់ដ៏រាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា គ្មានដាក់ភាសាបារាំង ឬភាសាអង់គ្លេស គឺគ្មានទេ»។ សម្តេចធិបតីបានបញ្ជាក់ថា កាលពីមុនសង្គ្រាមចង់ប្រឡងបាក់ឌុបទាល់តែយើងចេះទាំងភាសាខ្មែរ និងភាសាបារាំង តែឥឡូវនេះភាសាបរទេស(បារាំង អង់គ្លេស ជប៉ុន ចិន…) ជាភាសារៀនបន្ទាប់បន្សំ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិស្សនិស្សិតខិតខំរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជា ដើរឱ្យទាន់ប្រទេសជិតខាង ហើយត្រៀមនឹងវ៉ាគេនាពេលអនាគត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិស្សនិស្សិតខិតខំរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជា ដើរឱ្យទាន់ប្រទេសជិតខាង ហើយត្រៀមនឹងវ៉ាគេនាពេលអនាគត ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា បើនៅ​អង្គុយសោកស្តាយ តែ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រដែលបានបាត់បង់ និងបានដើរក្រោយប្រទេសជិតខាងក៏ដោយ តែត្រូវតែខំប្រឹងដើម្បីតាមឱ្យទាន់គេ ហើយនឹងវ៉ាគេនៅពេលអនាគត ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យសិស្សានុសិស្សគ្រប់រូប ដែលជាធនធានរបស់សង្គមជាតិ ត្រូវតែមានទស្សនវិជ្ជមានសម្រាប់ខ្លួនឯង និងទស្សនវិជ្ជមានសម្រាប់ជាតិ បើទោះបីប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមាន និងតែងតែជួបបញ្ហា តែត្រូវផ្តោតលើសក្ដានុពលដែលមាន ហើយត្រូវខិតខំជំរុញប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ។ ក្នុងនោះសម្តេចធិបតី បានណែនាំ មិនត្រូវឱ្យនៅសោកស្តាយនូវអ្វីដែលបានបាត់បង់ ក្នុងអតីតកាលដែលប្រវត្តិសាស្ត្រខ្មែរជាង៥០០ឆ្នាំបានកើតឡើងនោះទេ ពោលគ្មានប្រទេសណាដែលមិនធ្លាប់ជួបបញ្ហានោះទេ […]