ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ ភាសាបរទេសគ្រាន់តែជាភាសាបន្ទាប់បន្សំប៉ុណ្ណោះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ ភាសាបរទេសគ្រាន់តែជាភាសាបន្ទាប់បន្សំប៉ុណ្ណោះ
ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

ឆ្លើយតបទៅនឹងជនមួយចំនួនដែលបានចោទប្រកាន់ក្រសួងអប់រំ យុវជន និងកីឡាថា មានគម្រោងដាក់បញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពុំមែនជាការពិតនោះទេ។

ក្នុងងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា ក្រសួងអប់រំខិតខំពង្រឹងភាសាខ្មែរតាំងពីថ្នាក់បឋមរៀងមក មិនអាចយកភាសាដទៃណាមកជំនួសបានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«មិននៅៗទៅស្រែកថា ក្រសួងអប់រំដាក់បញ្ចូលភាសាបរទេស ភាសាវៀតណាមចូលទៅក្នុងប្រព័ន្ធគេថា ជាភាសាជាតិអត់មានទេ ខ្ញុំសូមបញ្ជាក់ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេសភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា ភាសាផ្សេងបរទេស អាម៉េរិក ភាសាអង់គ្លេស ភាសាជប៉ុន ភាសាស្អី ជាភាសារៀនបន្ទាប់បន្សំ តែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់ នេះខ្ញុំសូមបញ្ជាក់ ហេតុនេះហើយបានជាយើងដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា ឯកឧត្តម ហង្ស ជួនណារ៉ុន គឺយើងធ្វើយ៉ាងណា ពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំតាំងពីថ្នាក់បឋមឡើងមកដល់ នេះហើយដែលយើងត្រូវធើ គ្មានផែនការទៅយកភាសាណាមកជំនួសភាសាខ្មែរនោះទេ ជនជាតិខ្មែរត្រូវរៀនភាសាខ្មែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *