ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងធ្វើការបន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ

រាជរដ្ឋាភិបាលនឹងធ្វើការបន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ផ្អែកតាមមេរៀនពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាក្នុងគោលដៅទាំង៤២ និងសាលារៀនជាប់ស្តង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាលនឹងធ្វើការបន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ។ យោងតាមសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ ចុះថ្ងៃទី២៤ ខែតុលាថ្មីៗនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែល នឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ […]

ព័ត៌មានជាតិ

ផ្សាយបន្តផ្ទាល់៖ កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ វិញ្ញាសា អុកចត្រង្គ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

ផ្សាយបន្តផ្ទាល់៖ កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ វិញ្ញាសា អុកចត្រង្គ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ 👉ទស្សនាតាម Facebook 👉ទស្សនាតាម Youtube

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WPP) ដឹកនាំដោយ ឯកឧត្តម Muhammad Abdul Muhith ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។

ព័ត៌មានជាតិ

ស្វែង​យល់​ពីរបៀបកាត់ប្លង់ដី (ប្លង់រឹង) ដោយខ្លួនឯង ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ មានមនុស្សជាច្រើន​តែងតែជួប​នូវ​បញ្ហា​​លើដំណើរកា​រ​នៃការកាត់​ប្លង់​ដី (​ប្លង់​រឹង​) នៅពេល​ទិញ ឬ​ត្រូវ​​ផ្ទេរ​ពីបុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ ។

ស្វែង​យល់​ពីរបៀបកាត់ប្លង់ដី (ប្លង់រឹង) ដោយខ្លួនឯង ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ មានមនុស្សជាច្រើន​តែងតែជួប​នូវ​បញ្ហា​​លើដំណើរកា​រ​នៃការកាត់​ប្លង់​ដី (​ប្លង់​រឹង​) នៅពេល​ទិញ ឬ​ត្រូវ​​ផ្ទេរ​ពីបុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ ។​ ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់​ដីដើម មកឈ្មោះអ្នកទិញ ហើយ​អ្នក​មិ​នច​ង់​ចំ​ណា​យ​ប្រាក់​ច្រើន​ក្នុងការស្នើសុំភ្នាក់ងារសុរិយោដីអោយជួយរត់ការឱ្យនោះ អ្នកគួរ​ស្វែងយល់ពីនីតិវិធីនៃការ​កាត់​ប្លង់ដី( ប្លង់​រឹង​ )នេះឱ្យបានច្បាស់ និងត្រូវ​ធ្វើទៅតាមដំណាក់​កាលៗរួម​មានដូចខាងក្រោម ៖ ដំណាក់​កាលទី ១. អ្នកទិញត្រូវនាំម្ចាស់ដីដើម ទាំងប្តីប្រពន្ធ និង​សាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់​ដី​ច្បា​ប់ដើ​​ម​ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំង​អ​ត្ត​ស​ញ្ញា​​ណប័​ណ្ណអ្នកទិញ (ក្នុង​ករណីអ្នកទិញនៅលីវត្រូវធ្វើលិខិតបញ្ជាក់​ភាពនៅលីវភ្ជាប់ទៅជាមួយ) ទៅទីស្នាក់ការសុរិយោដីស្រុក​ដើម្បី​បំពេញ លិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួ​ច​ផ្តិត​មេដៃយល់​ព្រម​ទាំងអស់គ្នា។ បុគ្គលិកសុរិ​យោដីស្រុ​ក​​ជាអ្នកបំពេញលើឯកសារ​ពាក់ព័ន្ធទាំងអស់នេះ។ ដំណាក់​កាលទី ២. ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារ​ផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខ​បុគ្គ​លិក​សុ​រិ​​យោដៃរួច។ បន្ទាប់​មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ទៅ​ជួប​​មេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ […]

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ថោង ខុន រំលឹកនូវមហាជោគជ័យ ជាប្រវត្តិសាស្រ្តសំខាន់ៗក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម

ឯកឧត្ដមបណ្ឌិត ថោង ខុន រំលឹកនូវមហាជោគជ័យ ជាប្រវត្តិសាស្រ្តសំខាន់ៗក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលនៃការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្នុងប្រវត្តិនៃព្រឹត្តិការណ៍ ៥ចំណុចធំៗ ។ នេះជាប្រសាសន៍រំលឹកឡើងរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានកិត្តិយសអស់មួយជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីរាត្រីថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ “អូឡាំពិក” ។ ឯកឧត្ដមបណ្ឌិត ថោង ខុន មានប្រសាសន៍រំលឹកយ៉ាងដូច្នេះថា កម្ពុជាបានទទួលនូវមហាជោគជ័យ […]

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ ទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ ២. […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ […]

ព័ត៌មានជាតិ

លិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ករណីអ្នកទោសជនជាតិវៀតណាម ដែលបានរត់ចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

លិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ករណីអ្នកទោសជនជាតិវៀតណាម ដែលបានរត់ចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សេចក្តីបំភ្លឺពត៌មាន នាពេលថ្មីៗនេះ ពត៌មានវិទ្យុអាស៊ីសេរី (RFA) បណ្តាញពត៌មានអេឡិចត្រូនិច និងបណ្តាញពត៌មាន

សេចក្តីបំភ្លឺពត៌មាន នាពេលថ្មីៗនេះ ពត៌មានវិទ្យុអាស៊ីសេរី (RFA) បណ្តាញពត៌មានអេឡិចត្រូនិច និងបណ្តាញពត៌មាន សង្គមមួយចំនួន បានធ្វើការផ្សព្វផ្សាយពត៌មានថា “អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ” ដោយភ្ជាប់នូវវីដេអូ និងការអត្ថាធិប្បាយខុសពីការពិត ដែលអាចធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណ ជន ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មថ្មភ្នំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ករណីនេះ មន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង សូមធ្វើការបំភ្លឺជូនសាធារណជនដូចតទៅ៖ ១. តំបន់ប្រវត្តិសាស្ត្រភ្នំបាភ្នំ ក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ និងទីតាំងធ្វើអាជីវកម្មថ្មភ្នំ ជាទីតាំង២ ដាច់ដោយឡែកពីគ្នា មានចំងាយពីគ្នាប្រមាណ៣គីឡូម៉ែត្រ មិនដូចពត៌មានដែលលើក ឡើងថា ការធ្វើអាជីវកម្មថ្មភ្នំ ស្ថិតនៅខាងក្រោយជាប់ភ្នំប្រវត្តិសាស្ត្រ ភ្នំបាភ្នំនោះទេ។ ២. តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ ជាតំបន់ប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ លេខៈ២២៤ អនក្រ.បក ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយរួមបញ្ចូលមានៈ ភ្នំបាភ្នំ ភ្នំវត្តកំពូល ភ្នំឈើកាច់ មណ្ឌលមុនីស្ថានតាបសភ្នំតូច ព្រមទាំងទីតាំងមួយចំនួនទៀត ស្ថិតនៅឃុំឈើកាច់ ឃុំ រោងដំរី និងមួយភាគតូចជាប់ឃុំជើងភ្នំ ស្រុកបាភ្នំ។ តំបន់នេះនៅរក្សាសភាពដើមធម្មតា […]

ព័ត៌មានជាតិ

លិខិតបំភ្លឺ រដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង

លិខិតបំភ្លឺ រដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោក ស្រី និងសាធារណជនអោយបានជ្រាបថាៈ នាពេលថ្មីៗនេះ មានការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកដែលបានចុះផ្សាយ មានចំណងជើងថា អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ។ ដើម្បីកុំឱ្យមានការបកស្រាយណាមួយមិនត្រឹមត្រូវ រដ្ឋបាលស្រុកបាភ្នំសូមធ្វើការបំភ្លឺជូនសាធារណជនដូចខាងក្រោម៖ ១-មិនមានការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ដែលមកលេងនៅតំបន់រមនីយដ្ឋានបាភ្នំ នៃស្រុកបាភ្នំនោះទេតំបន់នេះភ្ញៀវ តែងតែចេញចូលដើរលេងជាធម្មតា ហើយភ្ញៀវដែលមកលេងភាគច្រើនសំបូរនិងកុះករតែ ពេលមានបុណ្យទានគឺជាទំលាប់តាំងពី ដើមរៀងមកគឺមិនមែនមានការធ្លាក់ចុះដោយសារការធ្វើអាជីវកម្មជីកថ្មរបស់ក្រុមហ៊ុន ដូចដែលជាចុះផ្សាយរបស់ប្រពន្ធ័ផ្សព្វផ្សាយ របស់ក្រុមដែលមានចេតនាបំពុលសង្គមក្រៅស្រុកនេះទេ។ ចំពោះតំបន់ដែលជីកកកាយយកថ្មភ្នំនោះគឺ មានចំងាយឆ្ងាយពីតំបន់ ទេសចរណ៍ឈើកាច់បាភ្នំដល់ទៅប្រមាណពីបួនទៅប្រាំគីឡូម៉ែត្រ គឺមិនមានការរំខានដល់ភ្ញៀវទេសចរណ៍ដែលមានលេងនៅតំបន់ ខាងលើនេះទេ ។ ២-តំបន់នេះឈើកាច់បាភ្នំត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃ ព្រហស្បតិ៍ ២រោចខែ ទុតិយសាឍឆ្នាំថោះ បញ្ចស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនិងការ កំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំ ឈើកាច់បាភ្នំ ដែលមាន ទំហំជាង១០១ហិកតា ដែលត្រូវអភិរក្សសម្រាប់ភ្ញៀវ ទេសចរណ៍និងការអភិវឌ្ឍន៍នៅស្រុកបាភ្នំរួចហើយដូចនេះតំបន់នេះមិនអនុញ្ញាតិឱ្យមានការជីកកកាយថ្មនោះទេដែលធ្វើអោយមានការ បាត់បង់តំបន់នេះនៅពេលអនាគតដូចការចុះផ្សាយនោះទេ ។ ៣-តំបន់ខាងលើមានទីតាំងដែលបានអនុញ្ញាតិឱ្យមានការធ្វើអាជីវកម្មថ្មដែលមានអាជ្ញាប័ណ្ណស្របច្បាប់ សម្រាប់យកថ្មទៅ អភិវឌ្ឍដូចជាបំរើឱ្យ […]