លិខិតបំភ្លឺ រដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោក ស្រី និងសាធារណជនអោយបានជ្រាបថាៈ នាពេលថ្មីៗនេះ មានការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកដែលបានចុះផ្សាយ មានចំណងជើងថា អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ។
ដើម្បីកុំឱ្យមានការបកស្រាយណាមួយមិនត្រឹមត្រូវ រដ្ឋបាលស្រុកបាភ្នំសូមធ្វើការបំភ្លឺជូនសាធារណជនដូចខាងក្រោម៖ ១-មិនមានការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ដែលមកលេងនៅតំបន់រមនីយដ្ឋានបាភ្នំ នៃស្រុកបាភ្នំនោះទេតំបន់នេះភ្ញៀវ តែងតែចេញចូលដើរលេងជាធម្មតា ហើយភ្ញៀវដែលមកលេងភាគច្រើនសំបូរនិងកុះករតែ ពេលមានបុណ្យទានគឺជាទំលាប់តាំងពី ដើមរៀងមកគឺមិនមែនមានការធ្លាក់ចុះដោយសារការធ្វើអាជីវកម្មជីកថ្មរបស់ក្រុមហ៊ុន ដូចដែលជាចុះផ្សាយរបស់ប្រពន្ធ័ផ្សព្វផ្សាយ របស់ក្រុមដែលមានចេតនាបំពុលសង្គមក្រៅស្រុកនេះទេ។ ចំពោះតំបន់ដែលជីកកកាយយកថ្មភ្នំនោះគឺ មានចំងាយឆ្ងាយពីតំបន់ ទេសចរណ៍ឈើកាច់បាភ្នំដល់ទៅប្រមាណពីបួនទៅប្រាំគីឡូម៉ែត្រ គឺមិនមានការរំខានដល់ភ្ញៀវទេសចរណ៍ដែលមានលេងនៅតំបន់ ខាងលើនេះទេ ។
២-តំបន់នេះឈើកាច់បាភ្នំត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃ ព្រហស្បតិ៍ ២រោចខែ ទុតិយសាឍឆ្នាំថោះ បញ្ចស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនិងការ កំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំ ឈើកាច់បាភ្នំ ដែលមាន ទំហំជាង១០១ហិកតា ដែលត្រូវអភិរក្សសម្រាប់ភ្ញៀវ ទេសចរណ៍និងការអភិវឌ្ឍន៍នៅស្រុកបាភ្នំរួចហើយដូចនេះតំបន់នេះមិនអនុញ្ញាតិឱ្យមានការជីកកកាយថ្មនោះទេដែលធ្វើអោយមានការ បាត់បង់តំបន់នេះនៅពេលអនាគតដូចការចុះផ្សាយនោះទេ ។
៣-តំបន់ខាងលើមានទីតាំងដែលបានអនុញ្ញាតិឱ្យមានការធ្វើអាជីវកម្មថ្មដែលមានអាជ្ញាប័ណ្ណស្របច្បាប់ សម្រាប់យកថ្មទៅ អភិវឌ្ឍដូចជាបំរើឱ្យ ការងារសំណង់ អគារ លំនៅដ្ឋាន ផ្លូវថ្នល់ និងការអភិវឌ្ឍន៍ផ្សេងៗដែលត្រូវការថ្មភ្នំ ពិសេសតំបន់ខាងកើតទន្លេមេគង្គ មានខេត្តព្រៃវែង និងខេត្តស្វាយរៀងជាដើមដែលមិនមានទីតាំងយកថ្មភ្នំ។ ការដ្ឋានយក ថ្មភ្នំ ត្រូវបានកំណត់ច្បាស់លាស់ ទៅតាមអាជ្ញាប័ ណ្ណរបស់ក្រសួងរ៉ែ និងថាមពល និងមានការសិក្សា អំពីផលប៉ះពាល់ច្បាស់លាស់ពីក្រសួងបរិស្ថានផងដែរ ។ ជាការធម្មតាការអភិវឌ្ឍន៍ មួយវាអាចជះផលអវិជ្ជាមានខ្លះ តែយើងត្រូវ គិតប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ។ បើយើងមិនយកថ្មភ្នំនៅឈើកាច់នេះទេ មានការ ខ្វះខាតថ្មក្នុងការសាងសង់ ត្រូវទៅយកថ្មពីភ្នំនៅឆ្ងាយ ចំណាយថ្លៃដើមខ្ពស់ ប្រជាពលរដ្ឋត្រូវចំណាយច្រើនក្នុងការទិញថ្មយកមកសាង សង់សំណង់ និងការងារផ្សេងៗទៀតដែលត្រូវការថ្ម ។ ប្រជាពលរដ្ឋនៅខេត្តទាំងពីរសុទ្ធតែទទួល បានផលពីការយកថ្មភ្នំនេះទៅ សាងសង់
សំណង់ក្នុងតម្លៃមួយធូរថ្លៃ ជាងការ ទៅយកថ្មភ្នំពីតំបន់ឆ្ងាយដូចជាខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ជាដើម ។ ជាថ្មីម្តងទៀតរដ្ឋបាលស្រុកបាភ្នំនៃខេត្តព្រៃវែងសូមធ្វើការបញ្ជាក់ជូនសារធារណៈជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់វិទ្យុក្រៅស្រុកខាងលើ ដែលមានចរឹកមូលបង្កាច់ បំផ្លើសការពិត បំពុលសង្គម និងជាព័ត៌មានមានលក្ខណៈមិន ច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងធ្វើឱ្យមានការថ្នាំង ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា ។