វៀតណាមនាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជាកាលពីឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ ការ វិនិ យោគលើផលិតកម្មកៅស៊ូធម្មជាតិ ក្នុងនេះ ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាក្រុមហ៊ុនវិនិយោគឈានមុខគេលើវិស័យកៅស៊ូធម្មជាតិនៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០ ០០០ ហិកតា ជាមួយនឹងរោងចក្រកែច្នៃចំនួនប្រាំពីរ។ ដោយឡែកក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិផងដែរ។ នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤ភាគរយ នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារអាមេរិក។ បរិមាណនាំចូលពីកម្ពុជាស្ទើរតែស្មើនឹងផលិតកម្មក្នុងស្រុករបស់វៀតណាម។នេះបើយោងទិន្នន័យគយវៀតណាមបង្ហាញនៅក្នុងសិក្ខាសាលាស្តីការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្ម និងការវិនិយោគ របស់វៀតណាមនៅកម្ពុជាកាលពីសប្ដាហ៍មុននៅសណ្ឋាគារសាន់ អេន ម៉ូន( Sun&Moon) រាជធានីភ្នំពេញ។ សិក្ខាសាលានេះចូលរួមដោយលោក Phan Tran Hong Van តំណាងសមាគមកៅស៊ូវៀតណាម (VRA) ,លោក Phuc […]
Month: March 2025
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥– សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ក្រោមជំនួយគាំទ្រពីវិទ្យាស្ថានសភាអាស៊ី (PCAsia) និងវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វេទិកា AFPPD និងអង្គការសុខភាពពិភពលោក។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មាននៅក្នុងសង្គម
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មាននៅក្នុងសង្គម ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខ្លួន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយបានបង្កើនការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមរក្សាសន្តិសុខព័ត៌មាននៅក្នុងសង្គម។ ពិធីបិទសន្និបាតដែលបានមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្តមរដ្ឋមន្ត្រី ក៏បានឈ្វេងយល់ អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាផងដែរ។ លោក ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅក្នុងឱកាសនោះបានផ្តល់ជាវេទិកាដល់អង្គសន្និបាតដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់វិស័យ សារព័ត៌មាន នៅកម្ពុជានិយាយជារួម និងដោយឡែកបញ្ហាប្រឈមរបស់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានដែលជាសមាជិករបស់សមាគម ក្នុងន័យស្វែងរកដំណោះស្រាយជារួមសំដៅធ្វើ យ៉ាងណាជំរុញឲ្យវិស័យសារព័ត៌មានកាន់តែមានតួនាទីសំខាន់បន្ថែមទៀតក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែល មានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មានជាសមាជិកសរុបចំនួន៦២ អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សមាគមមានសមាជិក […]
កម្ពុជា៖ សាលារៀនចំនួន១៨៦ ដែលជាគោលដៅសម្រាប់ការតេស្ត PISA នឹងផ្តល់អាទិភាពទី១ ក្នុងការសម្រេចទទួលបានជាសាលារៀនគំរូ
កម្ពុជា៖ សាលារៀនចំនួន១៨៦ ដែលជាគោលដៅសម្រាប់ការតេស្ត PISA នឹងផ្តល់អាទិភាពទី១ ក្នុងការសម្រេចទទួលបានជាសាលារៀនគំរូ ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងពាក់ព័ន្ធនឹងសាលាគោលដៅតេស្ត PISA ចំនួន១៨៦ ដោយនឹងផ្តល់ជាអាទិភាពទី១ ដើម្បីឈានទៅសម្រេចគោលដៅទទួលបានសាលារៀនគំរូ ព្រមគ្នានឹងក្នុងឆ្នាំ២០២៥នេះដែរ សាលារៀនចំនួន២៤៤នឹងត្រូវកំណត់ជ្រើសរើសជាសាលារៀនគំរូ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងការកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ កាលពីចុងសប្ដាហ៍កន្លងទៅ។ តើអ្វីទៅតេស្ត PISA? តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោកដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារធ្វើដំណើរដោយថ្មើរជើង ប្រមាណ ១៦គីឡូម៉ែត្រ ដើម្បីចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំងតាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម។
ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារធ្វើដំណើរដោយថ្មើរជើង ប្រមាណ ១៦គីឡូម៉ែត្រ ដើម្បីចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំងតាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណាយមួយចំនួនរួមមាន÷ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ត្រីខ និងថវិកាមួយចំនួន ដែលសរុបជាថវិកាចំនួន ៣២,៩១៥,០០០រៀល ដើម្បីឧបត្ថម្ភជូនដល់កងកម្លាំង និងអង្គភាពការពារព្រំដែននៅទីនោះ។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការនគរបាលវរការពារព្រំដែន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការរងខេត្ត មេបញ្ជាការកងវរសេនាតូចលេខ២២៩ អភិបាលស្រុកពាមជរ អធិការនគរបាលស្រុក មេបញ្ជាការផែ្នកសឹងរងស្រុកពាមជរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តព្រះអង្គពាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណវត្តព្រះអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តព្រះអង្គពាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណវត្តព្រះអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ក្នុងពិធីនោះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរសម្តេចក្រឡាហោម ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចេញផ្សាយ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្តាយ និងចូលរួមជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុរញ្ជួយដីដែលកើតឡើងនៅរសៀលសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីការកើតឡើងនៃគ្រោះធម្មជាតិនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការសហការជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដើម្បីក្តាប់ព័ត៌មាន និងតាមដានស្ថានភាព។ ជាមួយនឹងការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ក្រុមការងាររបស់កម្ពុជា បានធ្វើការចូលរួមជួយសង្គ្រោះ និងទាក់ទងជាមួយប្រជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងតំបន់ដែលរងគ្រោះ។ សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅថៃ និងមីយ៉ាន់ម៉ា […]
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សហការី សប្បុរសជន អជ្ញាធរមូលដ្ឋានស្រុក ឃុំ គណៈកម្មការវត្ត ចូលរួមប្រារព្ធពិធីសម្ពោធ ប្រើប្រាស់ជាផ្លូវការ របង សមិទ្ធផលនានា ក្នុងវត្តក្រាំងព្រៃផ្ដៅ ឃុំក្រាំតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ដែលមាន បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបរួម១,២០០នាក់ ។ ឯកឧត្តម ស្បោង សារ៉ាត បាននាំអំណោយជូនរួមមាន៖ .យាយជីតាជី៤០នាក់ម្នាក់ក្រណាត់ស១ដុំថវិកា១០,០០០រៀល .លោកគ្រូអ្នកគ្រូ១៨នាក់ម្នាក់ថវិកា២០,០០០រៀល .ប្រជាការពារ៣២នាក់ម្នាក់១០,០០០រៀល .សិស្សានុសិស្ស៣៨៥នាក់ម្នាក់សៀវភៅ១ក្បាលប៊ិច១ដើមនិងថវិកា៥,០០០រៀល និងចូលរួមបច្ច័យចូលបុណ្យចំនួន២១,៨១៥,០០០រៀល ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តបន្ត។
កម្ពុជា កំពុងពិនិត្យលទ្ធភាព និងឱកាស រៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ ទៅកាន់ប្រទេសឥណ្ឌានាពេលខាងមុខ
កម្ពុជា កំពុងពិនិត្យលទ្ធភាព និងឱកាស រៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ ទៅកាន់ប្រទេសឥណ្ឌានាពេលខាងមុខ ចេញផ្សាយ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនាព្រឹកនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]