ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារធ្វើដំណើរដោយថ្មើរជើង ប្រមាណ ១៦គីឡូម៉ែត្រ ដើម្បីចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំងតាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណាយមួយចំនួនរួមមាន÷ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ត្រីខ និងថវិកាមួយចំនួន ដែលសរុបជាថវិកាចំនួន ៣២,៩១៥,០០០រៀល ដើម្បីឧបត្ថម្ភជូនដល់កងកម្លាំង និងអង្គភាពការពារព្រំដែននៅទីនោះ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការនគរបាលវរការពារព្រំដែន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការរងខេត្ត មេបញ្ជាការកងវរសេនាតូចលេខ២២៩ អភិបាលស្រុកពាមជរ អធិការនគរបាលស្រុក មេបញ្ជាការផែ្នកសឹងរងស្រុកពាមជរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។