ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់

ពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ព្រៃវែង:ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ក លោកនាយកទីចាត់ការ លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៣ លោកនាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាគ្នា ដើម្បីរៀបចំផែនការសកម្មភាពរួមគ្នាជាមួយ ក្រសួង ស្ថាប័ន និងប្រពន្ធ័ផ្សាយរបស់រដ្ឋ និងឯកជក្នុងការពង្រឹងពង្រីកការផ្សព្វផ្សាយ អប់រំ ពីការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន,     កិច្ចពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលការងារផ្សព្វផ្សាយ អប់រំ ទំនាក់ទំនងសាធារណៈ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនពីកិច្ចការងាររបស់ គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ មានភារកិច្ច – ដាក់ចេញនូវវិធានការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត រោងចក្រ សហគ្រាស […]

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រៃវែង:ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រមទាំងសហការី ដើម្បីជួបពិភាក្សាការងារ និងប្រគល់-ទទួលទូរម៉ាសុីនអុកសុីហ្សែន ចំនួន០៨គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់បម្រើការងារក្នុងវិស័យសុខាភិបាល។ សភាពាណិជ្ជកម្មចិន-កម្ពុជា ក៏បាន​ឧបត្ថម្ភអាគារសិក្សា […]

ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្

កិច្ចប្រជុំ ស្តីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ ព្រៃវែង:ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ប៊ូ ចន្ទសិរី អគ្គនាយករង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ«C» សាលាខេត្តព្រៃវែង។

ព័ត៌មានជាតិ

គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្រាវជ្រាវនៅរដ្ឋបាលខេត្តព្រៃវែង លើវិស័យនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៨

គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្រាវជ្រាវនៅរដ្ឋបាលខេត្តព្រៃវែង លើវិស័យនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៨ ព្រៃវែង:រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្រាវជ្រាវនៅរដ្ឋបាលខេត្តព្រៃវែង លើវិស័យនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៨ ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តព្រៃវែង។  

ព័ត៌មានជាតិ

ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ

ឯកឧត្តម ហ៊ុន ម៉ានី៖ ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤ យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហោះសារថា៖ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។ ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖ ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា […]

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស»

ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួង ពាណិជ្ជកម្មទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។  

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងអំណរគុណនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងអំណរគុណនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងអំណរគុណនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាពនៅក្នុងពិធីសំណេះ សំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា មន្ទីរព៍ត៌មានមានតួនាទីសំខាន់ជាសេនាធិការរបស់ក្រសួងផង និងជាសេនាធិការផ្នែកគ្រប់គ្រងព័ត៌មាននិងសាធារណមតិសម្រាប់រដ្ឋបាលខេត្តផង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព​ ផ្សាយឱ្យបានឆាប់រហ័ស និងស្របតាមការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយនាសម័យបច្ចុប្បន្ន ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាពដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្តរបស់ខ្លួនលើវិស័យព័ត៌មាន ក៏ដូចជាការចូលរួមរៀបចំនិងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រីស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបការវិវត្ដរបស់សង្គម។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងព័ត៌មានបានដាក់ចេញគោលនយោបាយជារួមគឺធ្វើទម្រង់លើមុខងាររបស់ក្រសួងដើម្បីធ្វើឱ្យក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំណងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយសកម្ម បុរេសកម្ម អន្តរសកម្ម និងប្រកបដោយប្រសិទ្ធភាពនិងគុណភាព ដោយដាក់ចុះនូវយុទ្ធសាស្ត្រកំណែទម្រងរួមមានភាពជាអ្នកដឹកនាំ ការធ្វើទំនើបកម្មនិងរដ្ឋបាលទំនើបរបស់ក្រសួង ការពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ […]

ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រៃវែង:ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”នៅក្នុងខេត្តព្រៃវែង។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងការកោតសសើរចំពោះមេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ទាំងអស់ក្នុងការអនុវត្តកាងារបានយ៉ាងល្អប្រសើរកន្លងមក ក្នុងនោះដែលឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅអនុវត្ត និងបន្តលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានម៉ឺងម៉ាត់ ដោយបន្តផ្សព្វផ្សាយបន្ថែម និងចូលរួមថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានទូលំទូលាយ និងអោយមានប្រសិទ្ធភាពខ្ពស់ នៅគ្រប់មូលដ្ឋាន តាមរយៈវេទិការសាធារណៈ សកម្មភាពចូលរួមផ្សេងៗ និងសកម្មភាពក្រុមប្រឹក្សាការប្រឡងប្រណាំងស្នាដៃជាដើម។