ពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ព្រៃវែង:ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”នៅក្នុងខេត្តព្រៃវែង។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងការកោតសសើរចំពោះមេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ទាំងអស់ក្នុងការអនុវត្តកាងារបានយ៉ាងល្អប្រសើរកន្លងមក ក្នុងនោះដែលឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅអនុវត្ត និងបន្តលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានម៉ឺងម៉ាត់ ដោយបន្តផ្សព្វផ្សាយបន្ថែម និងចូលរួមថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានទូលំទូលាយ និងអោយមានប្រសិទ្ធភាពខ្ពស់ នៅគ្រប់មូលដ្ឋាន តាមរយៈវេទិការសាធារណៈ សកម្មភាពចូលរួមផ្សេងៗ និងសកម្មភាពក្រុមប្រឹក្សាការប្រឡងប្រណាំងស្នាដៃជាដើម។