ព័ត៌មានជាតិ

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា នេះ

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា នេះ ចេញផ្សាយ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៤ឈ្មោះមែនយី(Man-yi)ដែលស្ថិតនៅសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C […]

ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,០៥ម៉ែត្រ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,០៥ម៉ែត្រ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ចេញផ្សាយ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,០៥ម៉ែត្រ។ ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ឡើងដល់ ៩,៥៨ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គអ្នកលឿង បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,២៥ម៉ែត្រ ខណៈទន្លេបាសាក់ កោះខែល បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រដូចគ្នា ធ្វើអោយកំពស់ទឹកឡើងដល់ ៤,២២ម៉ែត្រ ៕

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលើដំណើរការប្រកួតកីឡា អបអរសាទរទិវាជ័យជម្នះ ៧មករា ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលើដំណើរការប្រកួតកីឡា អបអរសាទរទិវាជ័យជម្នះ ៧មករា ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកផងដែរ។

ព័ត៌មានជាតិ

សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ សម្រេចនូវរបៀបវារៈចំនួនពីរ ក្នុងចំណោមរបៀបវារៈចំនួន៤

សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ សម្រេចនូវរបៀបវារៈចំនួនពីរ ក្នុងចំណោមរបៀបវារៈចំនួន៤ ចេញផ្សាយ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវរបៀបវារៈចំនួនពីរ ក្នុងចំណោមរបៀបវារៈទំាងបួន ដែលមានលទ្ធផលដូចខាងក្រោម៖ ១.សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។ និង២.សម័យប្រជុំរដ្ឋសភា បានអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទៅជាសេចក្តីព្រាងច្បាប់ស្តីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមយោបល់ស្នើសុំរបស់ព្រឹទ្ធសភា។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៧ កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាប្រជុំផ្តល់យោបល់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ស្នើសុំឱ្យរដ្ឋសភាកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ។ ដោយឡែក […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំជម្រះវិវាទដីធ្លីចំនួន ០៧ករណី និងបានធ្វើសេចក្តីសម្រេចបញ្ចប់វិវាទដីធ្លីទាំងអស់

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំជម្រះវិវាទដីធ្លីចំនួន ០៧ករណី និងបានធ្វើសេចក្តីសម្រេចបញ្ចប់វិវាទដីធ្លីទាំងអស់ ក្រោយអធិបតីភាព ឯកឧត្តម ទ្រី សុភី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត ព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្តព្រៃវែង ដោយមានការចូលរួម ពីគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីប្រចាំខេត្តព្រៃវែង រដ្ឋបាលខេត្តព្រៃវែង ប្រធានមន្ទីរដនសសខេត្តព្រៃវែង និងអនុប្រធានមន្ទីរ ប្រធានការិយាល័យចំណុះមន្ទីរដនសសខេត្តព្រៃវែង អភិបាលស្រុក ប្រធានការិយាល័យដនសភស្រុក លោកមេឃុំ លោកមេភូមិ ដែលពាក់ព័ន្ធ។

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្ដាលរំលឹកឡើងវិញស្ដីពី«ជំនាញសម្របសម្រួល និងការអប់រំកូនបែបវិជ្ជមានសម្រាប់អ្នកសម្របសម្រួលសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ»

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ីម សំណាង និងលោកស្រី ស្រ៊ួន ស្រីកា មន្ត្រី​នៃមន្ទីរកិច្ចការនារីខេត្តព្រៃវែង …………. បាន​អញ្ជើញ​ចូលរួមវគ្គបណ្តុះបណ្ដាលរំលឹកឡើងវិញស្ដីពី«ជំនាញសម្របសម្រួល និងការអប់រំកូនបែបវិជ្ជមានសម្រាប់អ្នកសម្របសម្រួលសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ» នៅសួនកំសាន្តភូមិសុខារ៉ាវី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុប ចំនួន ១៧នាក់ ស្រី ១០នាក់ ដែលរៀបចំដោយអង្គការWOMEN ។

ព័ត៌មានជាតិ

លោក មាន សាម៉ន មន្ដ្រីនៃ មន្ទីរកិច្ចការនារី ខេត្តព្រៃវែង ……….. បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ សង្កាត់ នៅថ្នាក់ស្រុក ឆ្នាំ២០២៥-២០២៧

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក មាន សាម៉ន មន្ដ្រីនៃ មន្ទីរកិច្ចការនារី ខេត្តព្រៃវែង ……….. បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ សង្កាត់ នៅថ្នាក់ស្រុក ឆ្នាំ២០២៥-២០២៧ ស្ថិតក្រោមអធិបតីភាព ១.លោក ម៉ៅ អៀង ប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ ២.លោក ជិន សាម៉ុន អភិបាលរងស្រុកបាភ្នំ មានអ្នកចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត តំណាងទីចាត់ការវិនិយោគខេត្ត មន្ត្រីរដ្ឋបាលស្រុក និងឃុំទាំងអស់ នៅក្នុងស្រុក សរុបអ្នកចូលរួម ចំនួន ៧៤នាក់ ស្រី ២១នាក់។

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យការប្រឡងបញ្ចប់វគ្គសិក្សា ជំនាញរដ្ឋបាលលើកុំព្យូទ័រ ជំនាញកាត់តវីដេអូលើកុំព្យូទ័រ និងលើទូរសព្ទដៃ(ជំនាន់ទី២) ដែលឧបត្ថម្ភគាំទ្រដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យការប្រឡងបញ្ចប់វគ្គសិក្សា ជំនាញរដ្ឋបាលលើកុំព្យូទ័រ ជំនាញកាត់តវីដេអូលើកុំព្យូទ័រ និងលើទូរសព្ទដៃ(ជំនាន់ទី២) ដែលឧបត្ថម្ភគាំទ្រដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សខេត្ត និងលោកគ្រូ អ្នកគ្រូបង្រៀនកំព្យូទ័រ និងកាត់តវីឌីអូផងដែរ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំរៀបចំផ្សព្វផ្សាយ ធ្វើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំរៀបចំផ្សព្វផ្សាយ ធ្វើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅសាលាបឋមសិក្សា ហ៊ុនសែន ឈើកាច់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ជោតនា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួម ពី អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥៥០នាក់។ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤