ព័ត៌មានជាតិ

ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

<span;>ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» <span;>ព្រៃវែង៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ <span;>ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីកម្មករ និយោជកសហគ្រាស ធនាគារ ជាច្រើនរូបផងដែរដែលធ្វើនៅសាលាស្រុកស្វាយអន្ទរ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤។ <span;>ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ពិធីនេះ គឺប្រារព្ធឡើងក្នុង ន័យរំលឹកដល់បុព្វហេតុរបស់ពលករ-កម្មករ នៅលើពិភពលោកទាំងមូល បានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ។ <span;>ឯកឧត្ដម អភិបាលខេត្ត បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃតី២៩ ខេមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃតី២៩ ខេមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ខេត្តទាំង ០៦ រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖ ១/​ ប័ណ្ណសរសើរចំនួន​ ១ ២/​ ថវិកា​ចំនួន​ ២០០លានរៀល ៣/​ ភេសជ្ជ​:ចំនួន​ ១ពាន់កេស។  

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាង កម្ពុជា-តួកគី អាចសម្រេចបាននាពេលខាងមុខ

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាង កម្ពុជា-តួកគី អាចសម្រេចបាននាពេលខាងមុខ ចេញផ្សាយ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ APP MoINFO នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។ ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេចនឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ សម្តេចជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចសម្រេចបាននាពេលខាងមុខ ។ […]

ព័ត៌មានជាតិ

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ចេញសេចក្តីថ្លែងការណ៍ និង ញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំនៅកម្ពុជា គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ

ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំនៅកម្ពុជា គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ចេញផ្សាយ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ APP MoINFO នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។ លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន ។ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃសាលាគណខេត្តព្រៃវែង ដឹកនាំដោយ ព្រះ ធម្មវស្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វានៃគណៈមហានិកាយ និងជាព្រះមុនីរក្ខិតវស្សា ព្រះមេគណខេត្តព្រៃវែង និងព្រះខេមរញាណ ភី យ៉ា ព្រះរាជាគណៈកិត្តិយស ព្រះអនុគណក្រុងព្រៃវែង និមន្តថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ចលនាជាតិគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ APP MoINFO ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ ឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៤ របស់ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី (ក.ជ.ក.ស) ដែលពិធីនេះប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤.។

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។

ព័ត៌មានជាតិ

ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។