សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃតី២៩ ខេមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ខេត្តទាំង ០៦ រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖
១/ ប័ណ្ណសរសើរចំនួន ១
២/ ថវិកាចំនួន ២០០លានរៀល
៣/ ភេសជ្ជ:ចំនួន ១ពាន់កេស។