ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកជំទាវ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រេសប្រចាំនៅកម្ពុជា​ ចូលជួមសម្តែងការគួរសម​ និងពិសារអាហារការងារពេលព្រឹក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកជំទាវ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រេសប្រចាំនៅកម្ពុជា​ ចូលជួមសម្តែងការគួរសម​ និងពិសារអាហារការងារពេលព្រឹក
ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP

នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ អេន ម៉ូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិសារអាហារការងារពេលព្រឹក។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសន័រវេស។

លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូននូវអាទិភាពមួយចំនួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ក្នុងន័យពិនិត្យលទ្ធភាពសិក្សាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​ និងបង្កើនការនាំចេញ​។

Leave a Reply

Your email address will not be published. Required fields are marked *