ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីវេរប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១៤វត្ត តាមបណ្ដាក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដែរពិធីនេះប្រារព្ធធ្វើឡើងនៅនិវេសនដ្ឋានសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១៤ នាពេលនេះ គឺដើម្បីឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម និងបុព្វការីជន ព្រមទាំងញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី សំណាក់៖ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិខា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោកជំទាវ ស សុីណា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ និងលោកតាជី យាយជី សរុបចំនួន ១៩០អង្គ/រូប។