ព្រឹកថ្ងែទី៩ ខែកក្កដា ឆ្នាំ២០២៥
រដ្ឋបាលខេត្តព្រៃវែង សហការជាមួយ លេខាធិការដ្ឋាន ក.រ.ម បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីកិច្ចការលេខាធិការដ្ឋាន និងការរៀបចំរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A»សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត លេខាធិការដ្ឋាន គងរ ខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយករដ្ឋបាលក្រុង ស្រុក ទទួលបន្ទុក មន្រ្តីទទួលបន្ទុករបាយការណ៍ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួន៣១១រូប។