ព័ត៌មានជាតិ

សម្តេចធិបតី ថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជូបជុំគ្នាបានទេ

សម្តេចធិបតី ថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជូបជុំគ្នាបានទេ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤
AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤–

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជូបជុំគ្នាកសាងសមិទ្ធផលសម្រាប់ឱ្យកូនចៅយើងជំនាន់ក្រោយបានទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ពេលមានសន្តិភាពប្រជាពលរដ្ឋមានពេលជួបជុំគ្នាធ្វើបុណ្យទាន គោរពប្រតិបត្តិជំនឿសាសនានានា ទៅតាមសេរីភាពរៀងៗខ្លួន។

ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នា ធ្វើបុណ្យដើម្បីសន្តិភាព សន្តិភាពដើម្បីធ្វើបុណ្យ ដើម្បីអភិវឌ្ឍន៍ខេត្កកំពង់ស្ពឺឱ្យកាន់តែមានសក្ដានុពលនិយាយដោយឡែក និងថែរក្សាស្ថេរភាពនយោយបាយសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូលនិយាយជារួម។

សូមជម្រាបជូនថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧,៦៦២ដុល្លារ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន ៥,៥១១,៤១៤ដុល្លារ។ចាប់ផ្តើមពីរការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ថវិកាដែលបានចំណាយ មានចំនួន ៩,៦១៧,៦៥៣ដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *