សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ផ្លូវទាំង៣ខ្សែនេះតភ្ជាប់ប្រទាក់ក្រឡារវាងខេត្តចំនួន៥ នាទិសនិរតីនៃប្រទេសកម្ពុជា មានខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត និងខេត្តកែប ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន ។ ខេត្តតាកែវ ព្រឹកថ្ងៃអង្គារ ទី២៩ មេសា ២០២៥
Month: April 2025
ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា»
ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ MoINFo APP នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥បេះ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងធម្មការនិងសាសនា។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ […]
ការបង្ហោះវីដេអូ អំពីការប្រើអំពើហិង្សាលើនារីម្នាក់នេះមិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីដែលបានកើតឡើងនៅប្រទេសដទៃ!
ការបង្ហោះវីដេអូ អំពីការប្រើអំពើហិង្សាលើនារីម្នាក់នេះមិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីដែលបានកើតឡើងនៅប្រទេសដទៃ! សូមម្ចាស់គណនីមេត្តាលុបមាតិកាវីដេអូនេះចេញ និងសូមប្រជាពលរដ្ឋកុំចែករំលែកវីដេអូនេះតទៅទៀត! ការចែកចាយតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុន បានបង្កើតជាការបំពុលព័ត៌មាន ជះផលអវិជ្ជមានដល់អារម្មណ៍ និងមតិសាធារណៈទូទៅ ជាពិសេសប៉ះពាល់ដល់កុមារ និងយុវវ័យ។ នេះជាករណីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចៀសវាង!
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូគណបក្សឆន្ទៈខ្មែរ ដឹកនាំដោយលោកបណ្ឌិត សុខ ហាច ប្រធានគណបក្ស និងជាសមាជិកព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ឌី វិជ្ជា បង្ហាញទឹកចិត្តដ៏ប្រពៃ ផ្តល់សំបុត្រវគ្គផ្តាច់ព្រ័ត្រ AFC ដល់អ្នកសារព័ត៌មាន ៩១នាក់
ឯកឧត្តម ឌី វិជ្ជា បង្ហាញទឹកចិត្តដ៏ប្រពៃ ផ្តល់សំបុត្រវគ្គផ្តាច់ព្រ័ត្រ AFC ដល់អ្នកសារព័ត៌មាន ៩១នាក់ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកសារព័ត៌មាន និងម្ចាស់ទំព័រកីឡា ដោយបានសម្រេចផ្តល់សំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដ៏កក្រើក ដល់ចំនួន ៩១រូប ក្នុងម្នាក់ៗទទួលបានសំបុត្ររហូតដល់ទៅ ២សន្លឹកឯណោះ។ ការផ្តល់ជូនដ៏សប្បុរសនេះ មានគោលបំណងដ៏ថ្លៃថ្លាគឺដើម្បីបើកឱកាសឱ្យអ្នកសារព័ត៌មាន និងម្ចាស់ទំព័រកីឡាទាំង ៩១រូប អាចចែករំលែកសេចក្តីរីករាយនេះទៅកាន់មិត្តភក្តិ ឬអ្នកស្គាល់គ្នាផ្សេងទៀត ដើម្បីចូលរួមទស្សនា និងលើកទឹកចិត្តក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ជាមួយក្រុម Arkadag ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ កាយវិការដ៏គួរឱ្យកោតសរសើរនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងអ្នកសារព័ត៌មាន ក៏ដូចជាការលើកកម្ពស់ស្មារតីនៃការចូលរួមគាំទ្របាល់ទាត់ជាតិឱ្យកាន់តែផុសផុលថែមទៀត។ នេះពិតជាដំណឹងដ៏គួរឱ្យត្រេកអរសម្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់។ ចំពោះសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC […]
រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ
រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគំាទ្រនិងស្វាគមន៍ បេសកកម្មការទូត របស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ នោះ។ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការតំាងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ […]
ពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ប៊ីវ៉ាយឌី ខេមបូឌា (The Groundbreaking Ceremony of BYD Cambodia Passenger Vehicle Factory)
ពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ប៊ីវ៉ាយឌី ខេមបូឌា (The Groundbreaking Ceremony of BYD Cambodia Passenger Vehicle Factory) ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ប៊ីវ៉ាយឌី ខេមបូឌា The Groundbreaking Ceremony of BYD Cambodia Passenger Vehicle Factory នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ដោយមានការចូលរួមពីឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ អន្តរជាតិ នៅព្រឹកថ្ងៃចន្ទ […]