ការបង្ហោះវីដេអូ អំពីការប្រើអំពើហិង្សាលើនារីម្នាក់នេះមិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីដែលបានកើតឡើងនៅប្រទេសដទៃ!
សូមម្ចាស់គណនីមេត្តាលុបមាតិកាវីដេអូនេះចេញ និងសូមប្រជាពលរដ្ឋកុំចែករំលែកវីដេអូនេះតទៅទៀត!
ការចែកចាយតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុន បានបង្កើតជាការបំពុលព័ត៌មាន ជះផលអវិជ្ជមានដល់អារម្មណ៍ និងមតិសាធារណៈទូទៅ ជាពិសេសប៉ះពាល់ដល់កុមារ និងយុវវ័យ។ នេះជាករណីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចៀសវាង!