ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះឆេះផ្ទះដោយអគីភ័យ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះឆេះផ្ទះដោយអគីភ័យ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។​ ដោយក្នុងនោះឯកឧត្ដម​រដ្ឋមន្ត្រី​ បាននាំថវិការចំនួន​ ៤០មុឺនរៀល​ ឯកឧត្តម​ សុខ​ ចាន់ភក្តី​ ថវិការ​ចំនួន​ ៣០មុឺនរៀល​ នឹងអំណោយមួយចំនួនមានជា:​​ អង្ករ​ ៥០គីឡូ​ មី​ ធុងទឹកចំណុះ៤៥លីត្រ​ ចង្រ្កាន្តហ្គាសចំនួន១​ ប្រេងឆាមួយដបធំ​ ទឹកត្រីចំណុះ​ ព្រមទាំងគ្រឿងបរិក្ខាប្រេីប្រាស់មួយចំនួនប្រគល់ជូនដល់គ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិអង្រ្គង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តក្រចេះ ។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាមន្ទីរសុខាភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និង ឯកឧត្តមក្រុមប្រឹក្សាខេត្តក្រចេះ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ

ខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ ខេត្តព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់ បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ ដល់បណ្តា ស្ថានីយ៍ប្រេងឥន្ធនៈ ដេប៉ូប្រេងឥន្ធនៈ ផ្សារ និងទីតាំងមួយចំនួនទៀតដែលងាយ នឹងរងគ្រោះ ដើម្បីត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសលើការប្រើប្រាស់ក៏ដូចជាការទប់ស្កាត់បង្ការហានិភ័យនានាដែលកើតឡើងជាយថាហេតុ។ ក្រៅពីការចុះត្រួតពិនិត្យលើការប្រើប្រាស់លក្ខណៈបច្ចេកទេសការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានណែនាំអំពីច្បាប់គតិយុត្ត និងការទប់ស្កាត់គ្រោះអគ្គិភ័យដល់បណ្តាក្រុមហ៊ុន ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឱ្យមានការធ្វេសប្រហែលលើប្រពន្ធ័សុវត្ថិភាពផ្សេងៗដែលអាចកើតមានឡើងគ្រប់ពេលវេលា៕ PREY VENG POLICE | Facebook

ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ខេត្តព្រៃវែង៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជាប្រចាំ​ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរ​ និង​ប្រេីប្រាស់​លេី​ដងផ្លូវ​ដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕ PREY VENG POLICE | Facebook

ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ខេត្តព្រៃវែង៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជាប្រចាំ​ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរ​ និង​ប្រេីប្រាស់​លេី​ដងផ្លូវ​ដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕ PREY VENG POLICE | Facebook

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមការពារ និងថែរក្សាធនធានធម្មជាតិឱ្យមាននិរន្តរភាព

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមការពារ និងថែរក្សាធនធានធម្មជាតិឱ្យមាននិរន្តរភាព ចេញផ្សាយ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងការបើកសម្ភោធកម្មវិធីផ្សព្វផ្សាយចំណេះដឹង វប្បធម៌ ជាពិសេសប្រធានបទថ្ងៃនេះ ជុំវិញទន្លេមេគង្គ (Mekong Discovery Days) ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើការការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាមានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងនិងអង្គការដៃគូលើការងារនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា ការសហការល្អ ធ្វើការជាមួយគ្នា ទាំងរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ […]

ព័ត៌មានជាតិ

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ចេញផ្សាយ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យម លើកទី១ ក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បី​កំណើនកាន់តែប្រសើរ”។ ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដើម្បីអបអរសាទរការរួមចំណែកដ៏សំខាន់របស់សហគ្រាស​ធុន​មីក្រូ តូច និងមធ្យមដល់សេដ្ឋកិច្ចជាតិ និងជំរុញបរិយាកាសនវានុវត្តន៍ និរន្តរភាព និងកំណើនប្រកប​ដោយ​​បរិយា​ប័ន្ន។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ រួមមានសកម្មភាពជាច្រើន ដូចជាការតាំង​ពិព័រណ៍​​ផលិត​ផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូ​អភិវឌ្ឍន៍ និង​ភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរក​ឱកាសសម្រាប់​កិច្ចសហការ […]

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងការខូចខាតដោយសារដង្កូវហ្វូង ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង

ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងការខូចខាតដោយសារដង្កូវហ្វូង ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ អោយចុះពិនិត្យ និងតាមដានជាប្រចាំ ហើយក៏បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុុងភូមិសាស្ត្ររបស់ខ្លួន។ ទីតាំងដែល ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យនេះបង្កបង្កើនផលស្រូវបាន ៣ដង ក្នុងមួយឆ្នាំ ហើយអាចទទួលបានទិន្នផលជាមធ្យម ៧តោនក្នុង ១ហិកតា។ សូមបញ្ជាក់ផងដែរថា ក្នុងភូមិសាស្ត្រខេត្តព្រៃវែងបច្ចុប្បន្នបានទទួលរងផលប៉ះពាល់ដោយសារដង្កូវហ្វូងនេះប្រមាណ៧ ទៅ៨ហិកតាប៉ុណ្ណោះ ហើយចំពោះមុខមន្ត្រីជំនាញបានធ្វើការបាញ់ថ្នាំសម្លាប់ និងបន្តតាមដានត្រូតពិនិត្យជាប្រចាំផងដែរ។

ព័ត៌មានជាតិ

ផ្ទះ ចំនួន ៤ ខ្នងនិងបង្គន់អនាម័យ ចំនួន ៤ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ៤ គ្រួសារ នៅក្នុងស្រុកពាមជរ និងស្រុកពារាំង

ផ្ទះ ចំនួន ៤ ខ្នងនិងបង្គន់អនាម័យ ចំនួន ៤ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ៤ គ្រួសារ នៅក្នុងស្រុកពាមជរ និងស្រុកពារាំង ព្រៃវែង៖ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ៤ ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ៤ បង្គន់ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២ គ្រួសារ នៅឃុំអង្គរអង្គ និងឃុំព្រែកក្របៅ ក្នុងស្រុកពាមជរ និង ២ គ្រួសារទៀតនៅស្ថិតនៅភូមិគរ ឃុំព្រៃស្រឡិត និងនៅភូមិព្រែកជ្រូក […]

ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយតាបបណ្តាញសង្គមរបស់គេហទំព័រ ខ្មែរអនឡាញ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយតាបបណ្តាញសង្គមរបស់គេហទំព័រ ខ្មែរអនឡាញ ព្រៃវែង:មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយតាបបណ្តាញសង្គមរបស់គេហទំព័រ ខ្មែរអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការ ចុះផ្សាយព័ត៌មានមិនពិតបួលបង្កាច់បកលើ មន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ខេត្តព្រៃវែង ថាបានប្រែក្លាយពីជញ្ជីងថ្លឹងឡាន បកជាជញ្ជីងថ្លឹងលុយ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីស្ថានីយព្រៃព្នៅ ខេត្តព្រៃវែង សូមធ្វើការបំភ្លឺ ជូនសាធារណជនដូចខាងក្រោម៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទមកលើ ថ្នាក់ដឹកនាំមន្ទីរ ឃុបឃិតបើកដៃអោយមន្ត្រី នៅស្ថានីយព្រៃព្នៅ ខេត្តព្រៃវែង ធ្វើអ្វីៗតាមចិត្ត និងចោទមកលើមន្ត្រីនៅស្ថានីយថា បានទាលុយថ្លៃបាយទឹក ថ្លៃកាហ្វេ ទោះបីរថយន្ត ដឹកទំនិញមិនលើស រឺលើសបន្តិចក្តី គឺតម្រូវវាអោយបង់លុយថ្លៃបាយ ថ្លៃកាហ្វេ ទាំងនេះគឺ ជាការចុះផ្សាយ មូល បង្កាច់បំភ្លើសការពិតទាំងស្រុង។ ជារៀងរាល់ថ្ងៃទាំងថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោកប្រធានស្ថានីយ តែងតែដឹកនាំ ពង្រឹងការងារដល់ មន្ត្រី ប្រចាំការនៅស្ថានីយអោយយកចិត្តទុកដាក់ អនុវត្តការងារស្របទៅនឹងច្បាប់ ។ មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបណ្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទៅតាម តួនាទីភារកិច្ច និងបទប្បញ្ញាត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន […]