ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តក្រចេះ ។
ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាមន្ទីរសុខាភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និង ឯកឧត្តមក្រុមប្រឹក្សាខេត្តក្រចេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *