ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមអាហារពេលព្រឹកការងារជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវៀតណាម នៅទីក្រុងគូឡាឡាំពួ
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសទាំងបីបានអញ្ជើញពិសាអាហារពេលព្រឹក និងពិភាក្សាការងារប្រកបដោយផ្លែផ្កាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។