ព័ត៌មានជាតិ

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត អបអរខួបគម្រប់ ២៥ ឆ្នាំនៃភាពជាដៃគូ ក្នុងការជំរុញកំណើនការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជា

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត អបអរខួបគម្រប់ ២៥ ឆ្នាំនៃភាពជាដៃគូ ក្នុងការជំរុញកំណើនការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥
ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត បានប្រារព្ធខួប ២៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរួមគ្នា ដែលបានផ្លាស់ប្តូររូបភាពនៃការទូទាត់តាមបែបឌីជីថលទូទាំងប្រទេស ពីដំណាក់កាលដំបូងនៃសេដ្ឋកិច្ចដែលប្រើប្រាស់សាច់ប្រាក់សម្រាប់ការទូទាត់ទូទៅ រហូតដល់តាមប្រព័ន្ធឌីជីថលទំនើបៗនាពេលបច្ចុប្បន្ននេះ។ វត្តមានរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត តាំងពីឆ្នាំ ២០០១ គឺជាការចាប់ផ្តើមនៃប្រព័ន្ធទូទាត់តាមរយៈកាតជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលកិច្ចសហការនេះបាននាំយកនូវសេវាកម្មទូទាត់ទំនិញតាមរយៈប័ណ្ណម៉ាស្ទ័រកាត ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តភាពនៃប្រព័ន្ធទូទាត់ប្រាក់តាមរយៈឌីជីថលប្រកបដោយនិរន្តភាព ក្នុងរយៈពេលជាង ២ ទសវត្សន៍មកនេះ ទៅលើសេវាកម្មធនាគារសម្រាប់រូបវន្តបុគ្គល និងបច្ចេកវិទ្យាសម្រាប់ការទូទាត់។

Leave a Reply

Your email address will not be published. Required fields are marked *