សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥
Month: July 2025
សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី៖ ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជា បានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ
សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី៖ ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជា បានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជាបានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។ សម្តេចបានបន្តថា រាជរដ្ឋាភិបាល ក៏បានប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។ នៅក្នុងពិធីអបអរសារទរទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឆ្លៀតនាឱកាសនោះ សម្ដេច បានចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅ៕
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ខេត្តតាកែវ
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ខេត្តតាកែវ ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីធានាសន្តិសុខស្បៀង ដោយសារប្រទេសជិតខាងបិទការនាំចូល កម្ពុជារៀបចំគោលនយោបាយ ជំរុញកសិឧស្សាហកម្មនៅទិសខាងលិច
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីធានាសន្តិសុខស្បៀង ដោយសារប្រទេសជិតខាងបិទការនាំចូល កម្ពុជារៀបចំគោលនយោបាយ ជំរុញកសិឧស្សាហកម្មនៅទិសខាងលិច ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP បន្ថែមលើជំរុញការវិនិយោគនៅតាមប៉ូល ដូចជា ប៉ូលខេត្តព្រះសីហនុ ប៉ូលខេត្តសៀមរាប និង ប៉ូលខេត្តស្ថិតនៅភូមិភាគឦសាន ដើម្បីលើកកម្ពស់វិស័យទេសចេណ៍ជាដើម។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធជាសេនាធិការនៃរាជរដ្ឋាភិបាល រៀបចំគោលនយោបាយ ដើម្បីជំរុញកសិឧស្សាហកម្មនៅទិសខាងលិច។ ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកនេះ សម្ដេចធិបតី បានថ្លែងថា ខេត្តដែលនឹងត្រូវអនុវត្តគោលនយោបាយជំរុញវិស័យកសិឧស្សាហកម្ម មានបាត់ដំបង បន្ទាយមាន និងពោធិ៍សាត់ និងតភ្ជាប់ជាមួយខេត្តខាងក្រោមជាបន្តបន្ទាប់។ ការជំរុញគោលនយោបាយកសិឧស្សាហកម្មនៅទិសខាងលិចនេះ ដើម្បីធានាសន្តិសុខស្បៀងក្នុងប្រទេសនិងការពារទុកជាមុន ក្រែងមានការគំរាមកំហែងពីប្រទេសជិតខាង ដូចថៃកំពុងកាត់ផ្ដាច់ការនាំចូលទំនិញ និងបន្លែបង្ការមកកម្ពុជា ដើម្បីឱ្យកម្ពុជាស្លាប់។ សម្ដេចធិបតី […]
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ច និងអមដំណើរឯកឧត្តម ABDULLAH BIN MOHAMMED BIN IBRAHIM AL-SHEIKH ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីត សាអូឌីត ត្រួតពល មុនជំនួបទ្វេភាគី នៅវិមានរដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ច និងអមដំណើរឯកឧត្តម ABDULLAH BIN MOHAMMED BIN IBRAHIM AL-SHEIKH ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីត សាអូឌីត ត្រួតពល មុនជំនួបទ្វេភាគី នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ ហ៊ុន យុទ្ធគុណ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមគំនិតក្នុងការស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលស្វាគមន៍ជាផ្លូវការប្រធានសភាអារ៉ាប៊ីសាអូឌីត ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលស្វាគមន៍ជាផ្លូវការប្រធានសភាអារ៉ាប៊ីសាអូឌីត ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP រដ្ឋសភាបានរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការ គណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើង នៃ បរិមាណត្រី ក៏ធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើង នៃ បរិមាណត្រី ក៏ធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ ថាត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង។ លទ្ធផលនេះ គឺកើតពីការប្រើប្រាស់កម្លាំងសរុប ដែលជាការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយអ្វីដែលយើងសប្បាយរីករាយ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់បណ្ដាអង្គទូតថា កម្ពុជា មិនដែលនិយាយពីការវាយលុកដល់ទីក្រុង ឬប្រមាថអ្នកណាឡើយ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់បណ្ដាអង្គទូតថា កម្ពុជា មិនដែលនិយាយពីការវាយលុកដល់ទីក្រុង ឬប្រមាថអ្នកណាឡើយ ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់បណ្ដាលអង្គទូតនានាប្រចាំកម្ពុជាថា កម្ពុជាមិនដែលនិយាយអំពីការវាយលុកដល់ទីក្រុង ឬប្រមាថអ្នកណានោះទេ មិនដូចក្រុមជ្រុលនិយមរបស់ថៃ បានប្រកាសចង់វាយយករាជធានីភ្នំពេញ។ ការលើកឡើងរបស់ នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពី អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា «ប្រសិនបើឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជា ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង»។ នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ […]