ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមគំនិតក្នុងការស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ