ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រែវែង បានរៀបចំពិធីទូងស្គរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្រ្ត ក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព

ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥

រដ្ឋបាលខេត្តព្រែវែង បានរៀបចំពិធីទូងស្គរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្រ្ត ក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តព្រៃវែង។

ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត សរុបចំនួន២៨១រូប។

Leave a Reply

Your email address will not be published. Required fields are marked *