ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យការប្រឡងបញ្ចប់វគ្គសិក្សា ជំនាញរដ្ឋបាលលើកុំព្យូទ័រ ជំនាញកាត់តវីដេអូលើកុំព្យូទ័រ និងលើទូរសព្ទដៃ(ជំនាន់ទី២) ដែលឧបត្ថម្ភគាំទ្រដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សខេត្ត និងលោកគ្រូ អ្នកគ្រូបង្រៀនកំព្យូទ័រ និងកាត់តវីឌីអូផងដែរ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។