ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៤

  1. សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៤…!!!

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១២នាក់ ស្ត្រី ៤នាក់។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពី សំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៤ចំណុច ដូចខាងក្រោម៖
១- ការរាយការណ៍ស្ដីពីសកម្មភាពការងារសាខា ៣ខែ ឆ្នាំ២០២៤
២- ពិភាក្សាការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៤
៣- បញ្ហាផ្សេងៗ
៤- មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ

ជាកិច្ចបញ្ចប់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *