សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»
ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥–
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ក្រោមជំនួយគាំទ្រពីវិទ្យាស្ថានសភាអាស៊ី (PCAsia) និងវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វេទិកា AFPPD និងអង្គការសុខភាពពិភពលោក។