ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ថោង ខុន រំលឹកនូវមហាជោគជ័យ ជាប្រវត្តិសាស្រ្តសំខាន់ៗក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម

ឯកឧត្ដមបណ្ឌិត ថោង ខុន រំលឹកនូវមហាជោគជ័យ ជាប្រវត្តិសាស្រ្តសំខាន់ៗក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤
ក្នុងអំឡុងពេលនៃការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្នុងប្រវត្តិនៃព្រឹត្តិការណ៍ ៥ចំណុចធំៗ ។ នេះជាប្រសាសន៍រំលឹកឡើងរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានកិត្តិយសអស់មួយជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីរាត្រីថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ “អូឡាំពិក” ។

ឯកឧត្ដមបណ្ឌិត ថោង ខុន មានប្រសាសន៍រំលឹកយ៉ាងដូច្នេះថា កម្ពុជាបានទទួលនូវមហាជោគជ័យ ជាប្រវត្តិសាស្រ្តសំខាន់ៗក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ-មហាក្សត្រ ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្នុងប្រវត្តិនៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដូចជា៖ ១. ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានផ្តល់ទស្សនាទានថ្មីសម្រាប់ចលនាអូឡាំពិក អន្តរជាតិដែលជាប្រវត្តិសាស្ត្រ ពុំធ្លាប់មានសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់ ក៏ដូចជាព្រឹត្តិការណ៍កម្រិតអូឡាំពិក ដែលបានផ្តល់ជូននូវ មិនយកថ្លៃស្នាក់នៅ ហូបចុក ដឹកជញ្ជូនពីប្រតិភូកីឡាគ្រប់ប្រទេសចូលរួម,មិនលក់សំបុត្រចូលទស្សនាពិធីបើក-បិទ និងគ្រប់ការប្រកួតកីឡា, មិនយកថ្លៃ “សិទ្ធផ្សាយទូរទស្សន៍” គ្រប់ប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ, មិនយកថ្លៃទិដ្ឋាការសម្រាប់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់, មិនយកថ្លៃចូលទស្សនាប្រាសាទអង្គវត្តសម្រាប់ប្រតិភូកីឡាទាំងអស់។

២. ការរៀបចំព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅមុខប្រាសាទ អង្គរវត្ត និងពិធីដង្ហែរភ្លើងគប់ព្រះអគ្គិជ័យកីឡាជាប្រវត្តិសាស្រ្ត បានផ្តល់ នូវមហាកិត្តិយសជាតិដ៏ធំធេង និងសម្រែកគាំទ្រ ជាចលនាជាតិនិយមមោទនភាពជាតិខ្មែរដ៏ត្រចះត្រចង់។

៣. ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមជាផ្លូវការកម្រិតស្តង់ដា អូឡាំពិកបានបង្កើតនូវភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យបំផុត ប្រកបដោយ ប្រណិតភាព និងភាពឥតខ្ចោះក្នុងការបង្ហាញវប្បធម៌-អរិយធម៌អង្គរដ៏រុងរឿង និងបានបង្ហាញសក្តានុពលជាតិគ្រប់វិស័យ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ចលនាអូឡាំពិកអន្តរជាតិ-ប៉ារ៉ាឡាំពិកអន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *