ព័ត៌មានជាតិ

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី លើកទី១ នឹងប្រព្រឹត្តិទៅក្រោមរូបភាពឯកភាព សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី លើកទី១ នឹងប្រព្រឹត្តិទៅក្រោមរូបភាពឯកភាព សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤
គណៈកម្មាការចំពោះកិច្ច បានបើកកិច្ចប្រជុំលើកទី៣ របស់ខ្លួន ដើម្បីរិះរកវិធីសាស្ត្រក្នុងការរៀបចំការប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចធិបតី លើកទី១ ធ្វើយ៉ាងណាឱ្យកាន់តែអធិកអធម និងមានភាពទាក់ទាញខ្លាំង ក្រោមរូបភាពឯកភាព សាមគ្គីភាព ក្នុងការថែរក្សានូវព្រលឹងបុព្វបុរសជាតិយើងតែមួយ។ កិច្ចប្រជុំនេះ ក្រោមអធិបតីយភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការចំពោះកិច្ច កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

Leave a Reply

Your email address will not be published. Required fields are marked *