ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគ លើវិស័យបច្ចេកវិទ្យា

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគ លើវិស័យបច្ចេកវិទ្យា
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនលោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology Co., Ltd. ពីទិដ្ឋភាពទូទៅ ដែលកម្ពុជាអាចផ្ដល់ជូនវិនិយោគិននូវភាពប្រមើលមើលបាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាកម្រិតទាប មានកំណើនសេដ្ឋកិច្ចជាមធ្យម៧%មុនស្ថានភាពកូវីដ១៩ មានកម្លាំងពលកម្មវ័យក្មេង មានទីផ្សារធំទូលាយបើកចំហរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី ពហុភាគី និងតំបន់ មានរដ្ឋាភិបាលគាំទ្រដល់ធុរកិច្ច ពិសេសមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេស ដើម្បីគាំទ្រដំណឹកជញ្ជូននិងភស្ដុភារកម្មរបស់វិស័យឯកជនផងដែរ។

នៅជំនួបសម្តែងការគួរសម និងពីភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ADATA Technology Co., Ltd. នពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យា ឬវិស័យសក្ដានុពលផ្សេងទៀតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។

លោក Simon Chen បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជម្រាបជូនក្រុមហ៊ុនអំពីសក្ដានុពលរបស់កម្ពុជា ហើយក្នុងនោះក្នុងនាមក្រុមហ៊ុន ADATA Technology នឹងសិក្សាលម្អិតក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *