ព័ត៌មានជាតិ

ប្រទេសម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ

ប្រទេសម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥
MoINFO APP

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពងស្ពឺ និងមន្ត្រីការិយាល័យជំនាញ បានទទួលជួបប្រតិភូអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញមកសិក្សាសក្ដានុពលសម្រាប់ការអភិវឌ្ឍដំណាំកសិកម្ម និងកសិឧស្សាហកម្មនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលលោកប្រធានមន្ទីរបានស្វាគមន៍ប្រតិភូ និងជម្រាបជូនអំពីសក្តានុពលសំខាន់ៗក្នុងវិស័យកសិកម្មរបស់ខេត្ត រួមមានដំណាំស្រូវក្រអូបផ្ការំដួល ដំណាំស្វាយកែវរមៀត ដំណាំបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ និងដំណាំកសិឧស្សាហកម្ម។

ក្នុងជំនួបនោះ អ្នកវិនិយោគនៃប្រទេសម៉ាឡេស៊ី និងអូស្រ្តាលី បានរំពឹងរួចហើយថា ពួកគេនឹងធ្វើការដាំបន្លែ សរីរាង្គ ចិញ្ចឹមសត្វ និងដំណាំកសិឧស្សាហកម្មផ្សេងទៀត ដើម្បីនាំចេញទៅលក់នៅប្រទេសរបស់ពួកគេ និងពិភពលោក។

ទន្ទឹមនឹងនេះ លោក យឹម ណន បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ប្រទេសទាំងពីរខាងលើ បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះឱកាសការងារថ្មីៗបន្ថែមទៀត ដែលអាចស្រូបទាញយកកម្លាំងពលកម្មបានយ៉ាងច្រើននៅពេលអនាគត ស្របពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានអញ្ជើញប្រតិភូចុះពិនិត្យជាក់ស្តែងការដាំដុះដំណាំអំពៅ និងការប្រមូលផលរបស់ក្រុមហ៊ុន ហ្វជូណា ផ្លេនថេសិន (ខេមបូឌា) លីមីតធីត ស្ថិតនៅឃុំហោងសំណំ ស្រុកឱរ៉ាល់៕

Leave a Reply

Your email address will not be published. Required fields are marked *