ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃឹង សារ៉ាត់ ប្រធានក្រុម ការងារចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ថេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្រ្ជៀច និងស្រុកកំចាយមារ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ១ខ្នង មានទីចាត់ការ ២បន្ទប់ និងសាលប្រជុំ ១បន្ទប់ (ចំណាយការសាងសង់អស់ចំនួន ៧៨,០០០ដុល្លា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ស ថេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្រ្ជៀច និងស្រុកកំចាយមារ និង លោកជំទាវ នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាអង្គប្រជុំ ស្ថិតនៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច។
ក្នុងពិធីនេះដែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្ដម ក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងទាំងបី មេឃុំទាំង៨ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ប្រជាការពារ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណចំនួន ៧៥៦ អង្គ/នាក់។