ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ
ចេញផ្សាយ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP
នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងនោះមាន៖ វឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពី PNH ទៅ KTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៍ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់ នាថ្ងៃនេះជាពេលវេលានៃការបិទបញ្ជប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។