ព័ត៌មានជាតិ

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍

ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករងសេវាសង្គមកិច្ច ប្រធាន អនុប្រធានាយកដ្ឋានគាំពារជនរងគ្រោះ លោកស្រី ណៅ កុអីតុ តំណាងទីភ្នាក់ងាររបស់អង្គការ JICA មន្ទីរ ស.អ.យ. ខេត្តសៀមរាប-ត្បូងឃ្មុំ គោលដៅ ទីប្រឹក្សាគម្រោងJica ប្រធានមជ្ឈមណ្ឌលសំចត ប៉ោយប៉ែត និង មន្ត្រីជំនាញ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍។

Leave a Reply

Your email address will not be published. Required fields are marked *