មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គបរបស់គេហទំព័រ ជួយខ្មែរ ព្រៃវែង:មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គបរបស់គេហទំព័រ ជួយខ្មែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការ ចុះផ្សាយព័ត៌មានមិនពិតមួលបង្កាច់មកលើ មន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ខេត្តព្រៃវែង ថាបានប្រែក្លាយពីជញ្ជីងថ្លឹងឡាន មកជាជញ្ជីងថ្លឹងលុយ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីស្ថានីយព្រៃព្នៅ ខេត្តព្រៃវែង សូមធ្វើការបំភ្លឺ ជូនសាធារណជនដូចខាងក្រោម៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទមកលើ ថ្នាក់ដឹកនាំមន្ទីរ ឃុបឃិតបើកដៃអោយមន្ត្រី នៅស្ថានីយព្រៃព្នៅ ខេត្តព្រៃវែង ធ្វើអ្វីៗតាមចិត្ត និងចោទមកលើមន្ត្រីនៅស្ថានីយថា បានទាលុយថ្លៃបាយទឹក ថ្លៃកាហ្វេ ទោះបីរថយន្ត ដឹកទំនិញមិនលើស រឺលើសបន្តិចក្តី គឺតម្រូវអោយបង់លុយថ្លៃបាយ ថ្លៃកាហ្វេ ទាំងនេះគឺ ជាការចុះផ្សាយ មូល បង្កាច់បំភ្លើសការពិតទាំងស្រុង ។ ជារៀងរាល់ថ្ងៃទាំងថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោកប្រធានស្ថានីយ តែងតែដឹកនាំ ពង្រឹងការងារដល់ មន្ត្រី ប្រចាំការនៅស្ថានីយអោយយកចិត្តទុកដាក់ អនុវត្តការងារស្របទៅនឹងច្បាប់ ។ មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបណ្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទៅតាម […]
Month: June 2024
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រ៉េត ភារុណ អភិបាលរងនៃគណៈអភិបាលស្រុកពាមរក៍ ដែរបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍
រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រ៉េត ភារុណ អភិបាលរងនៃគណៈអភិបាលស្រុកពាមរក៍ ដែរបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ៣៩ ឆ្នាំ នៅវេលាម៉ោង ៥:០៥ នាទីល្ងាច ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោក រ៉េត ភារុណ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោក ចាន់ រាន់អភិបាលរងខេត្ត តំណាង ឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងរបស់ខេត្ត លោកអភិបាលស្រុក ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក អាជ្ញាធរឃុំ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ បានជួបសំណេះសំណាលនិងចែកជូននូវមួកសុវត្ថិភាព ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដល់ក្មួយៗសិស្សានុសិស្សចំនួន ១៩២នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក។
ព្រឹកថៃ្ងទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ចាន់ រាន់អភិបាលរងខេត្ត តំណាង ឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងរបស់ខេត្ត លោកអភិបាលស្រុក ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក អាជ្ញាធរឃុំ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ បានជួបសំណេះសំណាលនិងចែកជូននូវមួកសុវត្ថិភាព ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដល់ក្មួយៗសិស្សានុសិស្សចំនួន ១៩២នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក។
សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ
សេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ព្រៃវែង:សេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោម៖ – ស្ថានីយថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ថ្លឹងឡានប្រែក្លាយ ជាជញ្ជាំងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់។ ទោះបីជាមិនលើសទម្ងន់ក៏មន្ត្រីប្រចាំការនៅទីនោះសុំលុយថ្លៃ បាយទឹកនិងកាហ្វេផងដែរ។ ក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងយថយន្ត រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់អោយ បានច្រើន ហើយបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកតែលុយប៉ុណ្ណោះ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើការ បំភ្លឺជូនសាធារណជនដូចខ – ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ បើទោះបីជាក្រុមអ្នករកស៊ីដឹក ទំនិញទាំងនោះដឹកមិនលើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ប្រាស់ចាកពីការពិតទាំងស្រុង។ – កន្លងមកថ្នាក់ដឹកនាំមន្ទីរ លោកប្រធាន អនុប្រធាន និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយជញ្ជីង អ្នកលឿង […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូដ្ឋាន និងអត្តសញ្ញាណកម្ម
ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ ក្រុង ស្រុក ប្រធានការិយាល័យស្រុក ប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក ក្រុង ស្រុក អធិការ អធិការរង នគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សរុបចំនួន ៤៩០រូប។
ក្រសួងព័ត៌មាន សហការជាមួយក្រសួងឧស្សាហកម្ម លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជន
ក្រសួងព័ត៌មាន សហការជាមួយក្រសួងឧស្សាហកម្ម លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជន ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ — ក្រសួងព័ត៌មាននឹងសកម្ម ក្នុងការជួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជនឱ្យ បានដឹង ខណៈដែលមាន ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ តែផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបានដឹងថាតើសង្វាក់ផលិតកម្ម និង ដំណើរការ នៃការផលិតមានការវិវត្តយ៉ាងដូចម្តេចនោះនៅឡើយទេ។ បញ្ហានេះ ក្រសួងព័ត៌មានត្រូវតែជួយដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅលើការជួយផ្សព្វផ្សាយព័ត៌មានទាំងឡាយជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីកសាងនូវ ទំនុកចិត្តបន្ថែមទៀត ទៅលើផលិតផលដែលយើងផលិតបាននៅក្នុងស្រុក រួមទាំងការកសាង នូវទំនុកចិត្តទៅលើគុណភាព ក៏ដូចជាកម្រិតស្តង់ដាផ្សេងៗចំពោះ ផលិតផលដែលយើង ផលិតបានផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា […]
ក្រសួងឧស្សាហកម្ម ចង់ឱ្យក្រសួងព័ត៌មាន ផ្សាយអំពីអ្វីដែលប្រជាពលរដ្ឋមិនបានដឹងថា ខ្មែរអាចធ្វើបាន
ក្រសួងឧស្សាហកម្ម ចង់ឱ្យក្រសួងព័ត៌មាន ផ្សាយអំពីអ្វីដែលប្រជាពលរដ្ឋមិនបានដឹងថា ខ្មែរអាចធ្វើបាន ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា កន្លងមកនេះ នៅកម្ពុជាមានការរីកចម្រើនខ្លាំងខាងខ្សែច្រវាក់ផលិតកម្ម ការនាំចំណេះធ្វើ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាដែលមានលក្ខណៈ សមស្របនឹងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនយើងមិនដែលដឹងថាខ្មែរធ្វើបាន ដូចជាការផលិត Chips ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗ និងការដំឡើង ម៉ូតូទីគ្រឿងប្រើរយៈពេលតែ៣០វិនាទីជាដើម។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១មិថុនានេះ នៅទីស្តីការក្រសួងព៍ត៏មានឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចង់អោយក្រសួងព័ត៏មានជួយផ្សព្វផ្សាយពីផលិតផលស្នាដៃខ្មែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្មចាប់ដៃសហការជាមួយក្រសួងព័ត៌មាន នៅពេលនេះ គឺផ្តោតលើការងារសំខាន់បីគឺ៖ ការផ្តល់ព័ត៏មានដល់ក្រសួងព័ត៌មានដើម្បី ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ, កិច្ចសហការក្នុងការផលិតមាតិកាព័ត៌មាន និងស្នើអោយក្រសួងព័ត៏មានជួយកសាងសមត្ថភាពមន្ត្រីព័ត៏មាន និងអ្នកនាំពាក្យ។ សមត្ថភាពដែលទទួលបានពីក្រសួងព័ត៌មាននេះ […]
មួកសុវត្ថិភាពចំនួន ១៤៣ មួក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានចែកជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ
មួកសុវត្ថិភាពចំនួន ១៤៣ មួក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានចែកជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកមួកសុវត្ថិភាពចំនួន ១៤៣ មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូន សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ និងវិទ្យាល័យជាច ស្រុក កំចាយមារ ខេត្តព្រៃវែង។ មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក ឌុច គន្ធា អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងនិងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវពីសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះសូម ក្មូយៗ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ […]
ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះប្រគល់ផ្ទះ ចំនួន ០២ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ០២បង្គន់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ស្រ្តីមេម៉ាយ១គ្រួសារ និងគ្រួសារក្រីក្រចំនួន ១គ្រួសាររស់នៅឃុំរោងដំរី និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ព្រឹតថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះប្រគល់ផ្ទះ ចំនួន ០២ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ០២បង្គន់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ស្រ្តីមេម៉ាយ១គ្រួសារ និងគ្រួសារក្រីក្រចំនួន ១គ្រួសាររស់នៅឃុំរោងដំរី និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក៏មានការផ្តល់ជូននូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃបន្ថែមមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបាន៖ -អង្ករ ២៥គីឡូ -កន្ទេល ចំនួន១ -ឃីត ១កញ្ចប់ -ត្រីខ ១យួរ -មី ១កេស -ច្រាស់ដុះបង្គន់ ចំនួន១ […]