ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គបរបស់គេហទំព័រ ជួយខ្មែរ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន
ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គបរបស់គេហទំព័រ ជួយខ្មែរ
ព្រៃវែង:មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងសេចក្តីបំភ្លឺព័ត៌មាន
ឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គបរបស់គេហទំព័រ ជួយខ្មែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការ ចុះផ្សាយព័ត៌មានមិនពិតមួលបង្កាច់មកលើ មន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ខេត្តព្រៃវែង ថាបានប្រែក្លាយពីជញ្ជីងថ្លឹងឡាន មកជាជញ្ជីងថ្លឹងលុយ។
ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីស្ថានីយព្រៃព្នៅ ខេត្តព្រៃវែង សូមធ្វើការបំភ្លឺ ជូនសាធារណជនដូចខាងក្រោម៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទមកលើ ថ្នាក់ដឹកនាំមន្ទីរ ឃុបឃិតបើកដៃអោយមន្ត្រី នៅស្ថានីយព្រៃព្នៅ
ខេត្តព្រៃវែង ធ្វើអ្វីៗតាមចិត្ត និងចោទមកលើមន្ត្រីនៅស្ថានីយថា បានទាលុយថ្លៃបាយទឹក ថ្លៃកាហ្វេ ទោះបីរថយន្ត ដឹកទំនិញមិនលើស រឺលើសបន្តិចក្តី គឺតម្រូវអោយបង់លុយថ្លៃបាយ ថ្លៃកាហ្វេ ទាំងនេះគឺ ជាការចុះផ្សាយ មូល បង្កាច់បំភ្លើសការពិតទាំងស្រុង ។ ជារៀងរាល់ថ្ងៃទាំងថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោកប្រធានស្ថានីយ តែងតែដឹកនាំ ពង្រឹងការងារដល់ មន្ត្រី ប្រចាំការនៅស្ថានីយអោយយកចិត្តទុកដាក់ អនុវត្តការងារស្របទៅនឹងច្បាប់ ។
មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបណ្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទៅតាម តួនាទីភារកិច្ច និងបទប្បញ្ញាត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ សិល្បការផ្លូវថ្នល់អោយបានរឹងមាំស្ថិតស្ថេរគង់វង្ស។
ស្ថានីយព្រៃព្នៅ សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ដែលបានចូលរួមសហការ និងគោរព ច្បាប់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានកាន់តែល្អប្រសើរ ។
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨

Leave a Reply

Your email address will not be published. Required fields are marked *