ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រ៉េត ភារុណ អភិបាលរងនៃគណៈអភិបាលស្រុកពាមរក៍ ដែរបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រ៉េត ភារុណ អភិបាលរងនៃគណៈអភិបាលស្រុកពាមរក៍ ដែរបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ៣៩ ឆ្នាំ នៅវេលាម៉ោង ៥:០៥ នាទីល្ងាច ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោក រ៉េត ភារុណ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *