ព័ត៌មានជាតិ

យុវជនគណបក្សស្រុកពារាំង ចំនួន២០៧រូប មកពីវិទ្យាល័យសម្ដេចតេជោហ៊ុន សែន ពារាំង ដំណើរទស្សន:កិច្ចទៅកាន់វិមានឈ្នះឈ្នះ គុគទួលស្លែង និងសារមន្ទីរប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ !!!

ព្រៃវែង÷យុវជនគណបក្សស្រុកពារាំង ចំនួន២០៧រូប មកពីវិទ្យាល័យសម្ដេចតេជោហ៊ុន សែន ពារាំង ដំណើរទស្សន:កិច្ចទៅកាន់វិមានឈ្នះឈ្នះ គុគទួលស្លែង និងសារមន្ទីរប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ !!!
#ព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥
លោក ចេម ប្រា អភិបាលស្រុកពារាំង និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុក លោក អៀត សំអាត អភិបាលរងស្រុកពារាំង និងជាអនុប្រធានយុវជនក្រុមការងារយុវជនបក្សស្រុក និង លោក ផែ អូន អនុប្រធានប្រចាំការក្រុមការងារយុវជនបក្សស្រុក បានជួបសំណេះសំណាល និងផ្តាំផ្ញើជាមួយយុវជនគណបក្សស្រុកពារាំង ចំនួន២០៧រូប មកពីវិទ្យាល័យសម្ដេចតេជោហ៊ុន សែន ពារាំង មុនចេញដំណើរទៅទស្សន:កិច្ចទៅកាន់វិមានឈ្នះឈ្នះ គុគទួលស្លែង និងសារមន្ទីរប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ ដឹកនាំទស្សន:កិច្ចដោយលោក សៅ សុផា អនុប្រធានក្រុមការងារយុជនគណបក្សស្រុកពារាំង ព្រមទាំងលោកគ្រូ អ្នកគ្រូវិទ្យាល័យសម្ដេចតេជោហ៊ុន សែន ពារាំង ចំនួន ៥ រូប។
ដោយទស្សន:កិច្ចនេះក្រោមការឧបត្ថម្ភពី÷
១- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា
២-ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្ស ខេត្តព្រៃវែង។

Leave a Reply

Your email address will not be published. Required fields are marked *