ឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍
ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥
MoINFO APP
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ សូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍! ០៥.០១.១៩៧៦ – ០៥.០១.២០២៥។
ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងដ្នាក់ដឹកនាំចំណុះឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពជូនពរសម្ដេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព៕