ព័ត៌មានជាតិ

មួកសុវត្ថិភាពចំនួន ១៤៣ មួក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានចែកជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ

មួកសុវត្ថិភាពចំនួន ១៤៣ មួក ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានចែកជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកមួកសុវត្ថិភាពចំនួន ១៤៣ មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូន សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ និងវិទ្យាល័យជាច ស្រុក កំចាយមារ ខេត្តព្រៃវែង។

មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក ឌុច គន្ធា អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងនិងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវពីសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះសូម ក្មូយៗ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទាំងអស់រាល់ពេលធ្វើដំណើរទីជិតឆ្ងាយ សូមចូលរួមពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នាព្រោះថាការពាក់មួកសុវត្ថិភាពនេះអាចជួយដល់អាយុជីវិតរបស់អ្នកបើកបរ ហើយនិងមិនបង្កឲ្យប៉ះពាល់ដល់ក្បាលនោះទេ។

ក្នុងនោះដែរ លោក អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗ ដែលជាសិស្សានុសិស្សដែលកំពុងតែសិក្សានៅតាមវិទ្យាល័យទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែត្រូវ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនមិនត្រូវគេចសាលា មិនត្រូវជិះម៉ូតូលឿន ត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំរាល់ពេលធ្វើដំណើរ និងត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អនៅក្នុងសង្គម ធ្វើយ៉ាងណាដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់៕

Leave a Reply

Your email address will not be published. Required fields are marked *